សម្រស់​មើលទៅ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ​តាមរយៈ​វិធី​មួយ​នេះ​!

​    ​គួរឱ្យ​សោកស្តាយ យើង​គ្រប់គ្នា​មិនអាច​បញ្ឈប់​ពេលវេលា​ដើម្បី​ទប់​កុំឱ្យ​ស្បែក​ចាស់​ជ្រីវជ្រួញ​បាន​នោះឡើយ​។ តែ​ទោះយ៉ាងណា លោកអ្នក​ក៏​មិនចាំបាច់​វះកាត់​ប្លា​ស្ទិ​ក​ដើម្បី​រក្សា​សម្រស់​ឱ្យនៅ​ក្មេង​នោះដែរ ប្រសិនបើ​អនុវត្តតាម​វិធី​ព្យាបាល​បែប​ធម្មជាតិ​ដូចខាងក្រោម​នេះ​។

​    ​* គ្រឿងផ្សំ​
​    ​- ចេក ១ កំណាត់​
​    ​- ម្សៅ​ស្រូវ​សាឡី​លាយ​ក្នុង​ទឹកដោះគោ​យ៉ា​អួ ៣ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ស៊ុត​ស ១ គ្រាប់ (​មាន់​ទា​)

​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឱ្យ​សព្វ​។ លាងមុខ​ឱ្យ​ស្អាត សឹម​យក​គ្រឿងផ្សំ​នេះ​បិត​លើ​មុខ​។ ហើយ​ទុកចោល ១០ ទៅ ១៥ នាទី​។

​     ម៉ាស​ធម្មជាតិ​នេះ​អាច​ប្រើ​បាន​គ្រប់ពេលវេលា និង​មួយថ្ងៃ​ធ្វើ​ប៉ុន្មាន​ដង​ក៏បាន​ឱ្យតែ​មាន​ពេលធ្វើ​វា​។ បន្ទាប់ពី​រយៈពេល​យូរ​គួរសម​មួយ លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​សម្រស់​ចាប់ផ្តើម​ប្រែ​មក​ក្មេង​ជាង​វ័យ​បន្តិច​ម្តងៗ ដូច្នេះ​ត្រូវមាន​ការអត់ធ្មត់​ខ្ពស់​បន្តិច​ដើម្បី​បាន​សម្រស់​ស្រស់ស្អាត​។ ជាងនេះទៅទៀត គ្រឿងផ្សំ​នេះ​គ្មាន​ជាតិគីមី​អ្វី​នោះឡើយ ហើយ​វា​ថែមទាំង​ល្អ​ដល់​សុខភាព​ស្បែក​ថែម​ទៀតផង​៕