ប្រេងសាំង និង​ម៉ា​ស៊ូ​ត​អនុគ្រោះ​ពន្ធ​របស់​ឧកញ៉ា​ម្នាក់ នាំចូល​ពី​ប្រទេស​ថៃ​យកមក​លក់​ត្រឹម​ស្រុក​សំឡូត តែ​ដោយមាន​ការឃុបឃិត​ពី​មេ​គយ​ខេត្តបាត់ដំបង បាន​ហូរ​ចូលដល់​ក្រុង​យ៉ាង​អ​នា​ធិ​បតេយ្យ​

​ខេត្តបាត់ដំបង ៖ ប្រេងសាំង និង​ម៉ា​ស៊ូ​ត​គេចពន្ធ ត្រូវបាន​ពលរដ្ឋ​ស្រុក​សំឡូត​រាយ​កាណ៍​ថា បាន ឃើញ​ដឹក​តាម​រថយន្ត​ស៊ីទែន​ធំៗ​រាល់ថ្ងៃ​ចេញពី​ប្រទេស​ថៃ ឆ្លងកាត់​ច្រក​៤០០​ដែល​សមត្ថកិច្ច​គយ ក្រោម​ការគ្រប់គ្រង​រប​ស់លោក យី ថុល ប្រចាំការ​នៅ​ទីនោះ ចូលមក​ស្តុក​ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង ក្រោមរូបភាព អនុគ្រោះ​ពន្ធ ហើយ​ត្រូវបាន​មេ​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា​ដឹក​ចូលទៅ​ចែកចាយ​ដល់​ខេត្តបាត់ដំបង​យ៉ាង​អនាធិបតេយ្យ ដោយ​មានការ​ជ្រោមជ្រែង និង​ឃុបឃិត ពី​មន្ត្រី​គយ​មួយចំនួន​ហើយ​រឿងនេះ​បាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ជាមួយ លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបាត់ដំបង ដោយ​គេ​សង្កេតឃើញ​បទល្មើស​សេដ្ឋកិច្ច​រត់ពន្ធ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​នេះ​មិន​ត្រូវបាន​លោក ឈុន សុភមង្គល ដឹកនាំ​មន្ត្រី​ថ្នាក់ក្រោម​បង្ក្រាប​ចាប់​ប្រពន្ធ​ចូល​រដ្ឋ​នោះទេ​។

​ការ​នាំចូល​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​ពី​ប្រទេស​ថៃ​នេះ​ត្រូវបាន​ពលរដ្ឋ​បង្ហើប​ថា ជា​របស់ លោក​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន​ប៉ោ​ឌី​ដ៏​មាន​ឥ​ទ្ធ​ពល ត្រូវ​យកមក​ស្តុក​ទុក ក្នុងកា​រ៉ា​ស​ដ៏​ធំ​មួយកន្លែង រួច​ធ្វើការ​ផ្ទេរ​បន្ត យកទៅលក់ ដល់​ក្នុង​ខេត្តបាត់ដំបង យ៉ាង​អនាធិបតេយ្យ បាន​យ៉ាង​រលូន គេ​មិនដែល​ឃើញ​សមត្ថកិច្ច​គយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រាប់ទាំង សាខាគយ និង​រដ្ឋាករ ខេត្តបាត់ដំបង ត្រួតពិនិត្យ​ការដឹកជញ្ជូន ប្រេងសាំង និង​ម៉ា​ស៊ូ​ត​ឆ្លង​ផុត​ដែន​អនុញ្ញាត​បំពាន​គោល​ការណ៍​យកមក​ពិន័យ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​តាម​ភារកិច្ច​នោះទេ​។ ដែល​ករណីនេះ​ធ្វើ​ឲ្យ​កើតមាន​ការសង្ស័យថា  លោក ឈុន សុភមង្គល និង​លោក ថេ​ន ដែលជា​ប្រធាន និង​អនុប្រធាន​សាខា​គយ​ខេត្តបាត់ដំបង ទំនង​កំពុងបានសើមមាត់សើមកទើបមានការសម្ងំស្ងៀមបែបនេះ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ការនាំ​ប្រេងសាំង និង​ម៉ា​ស៊ូ​តពី​ប្រទេស​ថៃចូលមក​ប្រទេស​កម្ពុជា គឺ​​ឧកញ៉ាមេឈ្មួញ សុំ​ការអនុគ្រោះ​ពន្ធ​នាំចូល​ត្រឹម​ស្រុក​សំឡូត​តែប៉ុណ្ណោះ មិនអាច​នាំចេញហួស​ពី​ស្រុក​សំឡូតឡើយ​។ ប៉ុន្តែបែរជាគេនាំ​បង្ហួស​ទៅដល់​ខេត្តបាត់ដំបង​ជាការ​រំលោភ​គោលការណ៍​អនុគ្រោះ​ពន្ធ បាន​ធ្វើឲ្យ​រដ្ឋ​ខាតពន្ធ​ តែ​ប្រាក់​ទាំង​នោះបាន​ធ្លាក់​ចូលទៅ​ហោប៉ៅ​ឈ្មួញ និង​មន្ត្រី​ស៊ុំគ្រលំ។ គេ​សង្ស័យថា​ទំនង​ថ្នាក់លើ​មិនបានដឹង​រឿងនេះ​ទេ ហើយ​ករណីនេះ​អាច​ជាការ​ត្រូវរ៉ូវ​គ្នា​ត្រឹម​ថ្នាក់​ខេត្តបន្លំរ​កច​ណូ​ល​ខ្លះ​ចែកគ្នា​ច្រក​ហោប៉ៅ តែ​អ្នក​ដែល​ទ​ទួ​ផលប្រយោជន៍​បាន​ច្រើនជាងគេ​គឺ​លោក​មេ​គយ ឈុន សុភមង្គល​៕

KA-11-03-2016-01

លោក ឈុន សុភមង្គល ​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង

KA-11-03-2016-02