វីដេអូ Highlights: Southampton វាយ​បក​ឈ្នះ Liverpool ៣-២ ខណៈ Man City ចាញ់ Man Utd

Southampton 3-2 Liverpool Goals and Highlights – March 20, 2016

Manchester City vs Manchester United 0-1 Highlights 20/3/2016

វីដេអូ Highlights: Southampton វាយ​បក​ឈ្នះ Liverpool ៣-២ ខណៈ Man City ចាញ់ Man Utd
ក្ដី​សង្ឃឹម Top 4 របស់ Liverpool កាន់​តែ​រសាត់​ទៅ​ឆ្ងាយ​ បន្ទាប់​ពី​ភ្លាត់​ស្នៀត​ចាញ់ Southampton ៣-២ បើ​ទោះ​​ជា​នាំ​មុខ​តង់​ទី​១ ២-០ យ៉ាង​ណា​ក៏​ដោយ។

ចាប់​ផ្ដើម​ការ​ប្រកួត​បាន​១៧នាទី ខ្សែបម្រើ Philippe Coutinho បាន​ស៊ុត​មួយ​ជើង​ពី​ចម្ងាយ​ជួយ​ក្រុម​ភ្ញៀវ​ឲ្យ នាំ​មុខ១-០ នៅ​ទឹកដី St Mary’s។ រំលង​បាន​៥​នាទី Daniel Sturridge ជា​អ្នក​បន្ថែម​គ្រាប់​ទី​២ នៅ​នាទី ២២។

ចូល​មក​ដល់​ដើម​ តង់ទី២ Southampton បាន​បាល់​ពិន័យ​១១ម៉ែត្រ​១គ្រាប់ ​តែ​ធ្វើ​មិន​បាន​សម្រេច​ ក្រោយអ្នកចាំ​ទី Mignolet ជួយ​សង្គ្រោះ​បាន។ យ៉ាង​ណាក្ដី​ ម្ចាស់ផ្ទះ​នៅ​តែ​បន្ត​ការ​វាយ​សម្រុក រហូត​រក​បាន ៣គ្រាប់វិញ​មិន​គួរ​ឲ្យ​ជឿ​ ដោយ​កីឡាករ Mané ២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី ៦៤,៨៦ និងPellè នៅ​នាទី ៨៣ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត ម្ចាស់​ផ្ទះ​បាន​បំបាក់ Liverpool ៣-២។

១គូ​ផ្សេង​ទៀត​ក្នុង​ជំនួប​ដ៏​ធំ Manchester Derby ក្រុម​មេឃ​ខៀវ Man City បាន​ត្រឹម​ខក​ចិត្ត​ក្រោយ​ចាញ់ Man Utd ១-០ ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែប្រយុទ្ធ​វ័យ​ក្មេង Rashford តាំង​តែ​ពី​នាទី១៦។ ជ័យជម្នះនេះ​ ធ្វើ​ឲ្យ Man Utd កាន់​តែ​ខិត​ចូល​តំបន់​កំពូល​ទាំង​៤ ក្រោម​ក្រុម​លេខ​៤ Man City ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ។
វីដេអូ Highlights: Southampton វាយ​បក​ឈ្នះ Liverpool ៣-២ ខណៈ Man City ចាញ់ Man Utd
លទ្ធផល​គូ​ដទៃ៖ Newcastle 1-1Sunderland, Tottenham 3-0 Bournemouth៕
ទស្សនាវីដេអូ Highlights​៖ Real Madrid ស៊ី​ផុយ Sevilla ៤-0 រីឯ Barca បាន​ត្រឹម​១​ពិន្ទុ​ពី​ផ្ទះ Villarreal

ប្រភព៖ sabay

  • វីដេអូ Highlights: Southampton វាយ​បក​ឈ្នះ Liverpool ៣-២ ខណៈ Man City ចាញ់ Man Utd已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:ជីវិតនិងសង្គម
Tags: