អ្នក​ជំនាញ​៖ គេ​មាន​ភស្តុតាង​បញ្ជាក់​ថា ព្យុងយ៉ាង​ពិត​ជា​បង្រួម​ក្បាល​នុយក្លេអ៊ែរ​បាន​មែន

នា​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ មេដឹកនាំ​កំពូល​របស់​ប្រទេស​កុម្មុយនិស្ត​កូរ៉េខាងជើង​ តែង​ប្រកាស​ជា​រឿយៗ​ថា ពួកគេ​កំពុង​តែ​អភិវឌ្ឍ​មីស៊ីល​អន្តរទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​មាន​ការ​ប្រកាស​ ពី​សមត្ថភាព​បង្រួម​ក្បាល​នុយក្លេអ៊ែរ​បំពាក់​លើ​មីស៊ីល​ផង​ដែរ ដោយ​អ្វី​ទាំង​នេះ​មិន​សូវ​ត្រូវ​បាន​អន្តរជាតិ​ជឿ​ប៉ុន្មាន​ទេ ប៉ុន្តែ​ត្រូវ​អ្នក​ជំនាញ​ជនជាតិ​អាមេរិក​ម្នាក់​ព្រមាន​វិញ ។
អ្នក​ជំនាញ​៖ គេ​មាន​ភស្តុតាង​បញ្ជាក់​ថា ព្យុងយ៉ាង​ពិត​ជា​បង្រួម​ក្បាល​នុយក្លេអ៊ែរ​បាន​មែន
អ្នក​ជំនាញ​៖ គេ​មាន​ភស្តុតាង​បញ្ជាក់​ថា ព្យុងយ៉ាង​ពិត​ជា​បង្រួម​ក្បាល​នុយក្លេអ៊ែរ​បាន​មែន
កូរ៉េខាងជើង​ធ្លាប់​គំរាម​ចង់​ទម្លាក់​គ្រាប់​បែក​អ៊ីដ្រូហ្សែន​លើ​ទីក្រុង New York កម្ទេច​ឲ្យ​ក្លាយ​ជា​ផេះ ប៉ុន្តែ​ត្រូវ​សហគមន៍​អន្តរជាតិ​មិន​ជឿ តែ​ពេល​នេះ​ត្រូវ​អ្នក​ជំនាញ Jeffrey Lewis ព្រមាន​អាមេរិក​វិញ ព្រោះ​ការ​អះអាង​ពី​សមត្ថភាព​បង្រួម​ក្បាល​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​គឺ​ជា​ការ​ពិត ហើយ​នៅ​ថា​គេ​មាន​ភស្តុតាង​គ្រប់គ្រាន់​ទៀត​ផង ។
Jeffrey Lewis ជា​អ្នក​ស្រាវជ្រាវ​នៅ​ James Martin Center for Nonproliferation Studies នៅ​រដ្ឋ California ដោយ​លោក​បាន​និយាយ​ថា “គេ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​អាច​បញ្ជាក់​ថា ទីក្រុង​ព្យុងយ៉ាង​អភិវឌ្ឍ​បាន​ឧបករណ៍​បំផ្ទុះ​នុយក្លេអ៊ែរ​តូច​ល្មម ដែល​អាច​បំពាក់​លើ​គ្រាប់​មីស៊ីល​បាន” ៕
ប្រភព៖​kqube
  • អ្នក​ជំនាញ​៖ គេ​មាន​ភស្តុតាង​បញ្ជាក់​ថា ព្យុងយ៉ាង​ពិត​ជា​បង្រួម​ក្បាល​នុយក្លេអ៊ែរ​បាន​មែន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:ជីវិតនិងសង្គម
Tags: