រៀបការ​រួច គួរ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅឯណា​ល្អ?​

ពិធី​រៀប អាពាហ៍ពិពាហ៍​ដ៏​មានន័យ​ត្រូវបាន​បញ្ចប់ ពេលវេលា​ដែល​ត្រូវ​គិតដល់​ទីតាំង​ក្រេបទឹក​ឃ្មុំ​ដ៏​រ៉ូ​មែន​ទិ​ក ក៏ត្រូវ​ចូលមក​ដល់​ដែរ។ សម័យ​បច្ចុប្បន្ននេះ ការធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​អាច​ចាត់ទុកថា ជា​រឿង​ដែលមាន​ភាព​សំខាន់​មួយ​ដែរ ព្រោះថា​សម្រាប់​គូស្នេហ៍​ដែល​ទើបតែ​រៀបការ​រួច​ថ្មោងថ្មី​ដូចជា​អ្នក ទាំងពីរ ការធ្វើដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ គឺ​ប្រៀបដូចជា​ការជួយ​បង្កើន​នូវ​ការចងចាំ​អនុស្សាវរីយ៍​ដ៏​រីករាយ បន្ថែម​ជាមួយនឹង​ភាព​ផ្អែមល្ហែម​ដ៏​សែន​មានន័យ​មិនអាច​បំភ្លេចបាន។ “គិត​ចេះតែ​គិត​ហើយ ប៉ុន្តែ​ដូច​មិនទាន់​ច្បាស់​ក្នុង​ចិត្ត​សោះ​ថា​នឹង​ទៅ​ក្រេបទឹក​ឃ្មុំ នៅឯណា​ល្អ?” នេះ​គឺជា​ប្រយោគ​មួយ​ដែល​ស្ថិតនៅក្នុង​ចិត្ត​គូ​ស្វាមីភរិយា​មួយចំនួន មែនដែរ​ទេ? បើ​ដូច្នេះ​ចូរ​សាក​មក​ទទួលយក​ទីតាំង​មួយចំនួន​ដែល ឡា​រ៉ែ​ន ចង់បង្ហាញ​ជូន​ដូចជា៖

   តំបន់​កម្សាន្ត​លើ​កោះ ៈ អាច​និយាយបានថា ជាទី​តាំង​ល្អ​លេខ​មួយ​ហើយ​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​ទីតាំង​ក្រេប​ចន្ទ ទឹកឃ្មុំ​លំដាប់​ល្អ​ដាច់​គេ​នោះ។ ជា​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ដែលមាន​លក្ខណៈ​ផ្ទាល់ខ្លួន​ខ្លាំងជាងគេ បំផុត បើ​ប្រៀបធៀប​ទៅនឹង​ការធ្វើដំណើរ​កម្សាន្ត​នៅ​ទីតាំង​ផ្សេងៗ​ទៀត តែ​ក៏​អាច​នឹងត្រូវ​ចំណាយ​អស់​ច្រើនជាងគេ​ដែរ ប៉ុន្តែ​អ្វីដែល​អ្នកទទួលបាន​ពី​តំបន់​កម្សាន្ត​នៅលើ​កោះ​នោះ ក៏​ស្ទើរតែ​រក​មិនឃើញ​ភាពខ្វះ​ចន្លោះ​ទាល់តែសោះ​ដែរ។ សម្រាប់​ទីតាំង​ពិសេស​បែបនេះ​អ្នក​អាច​នឹក​គិតដល់​តំបន់​មួយចំនួន​ដូចជា កោះ​ម៉ា​ល់​ឌី​វ កោះ​ឡាំង​កា​វី កោះ​តា​ហី​ទី កោះ​បាលី និង​កោះ​សាមុយ​ជាដើម តែបើ​អ្នក​គិតថា​មិន​ចង់​ទៅដល់​បរទេស​ទេនោះ អ្នក​អាច​គិតដល់​កោះ​មួយចំនួន​នៅក្នុង​ប្រទេស​យើង​ក៏បាន គឺអាច​ផ្តល់នូវ​ភាព​រ៉ូ​មែន​ទិ​ក​ដែល​មិនអាច​បំភ្លេចបាន​សម្រាប់​រាត្រីច ន្ទ​ទឹកឃ្មុំ​របស់​អ្នក​ដូចគ្នា។

     តំបន់​មាត់សមុទ្រ ៈ ខ្យល់​ត្រជាក់​បក់​ផាត់​នាំយក​ក្លិន​ដ៏​ប្រហើរ​នៃ​ទឹកសមុទ្រ និង​សំឡេង​រលក​បោក​ច្រាំង​ទាំងថ្ងៃទាំងយប់​ឥតឈប់ឈរ រួម​ជាមួយនឹង​សម្រស់​ដ៏​ស្រស់ត្រកាល​នៃ​សមុទ្រ​នឹង​ជួយ​ធ្វើឱ្យ​ភាព ផ្អែមល្ហែម​នៃ​គូ​ស្វាមីភរិយា​ថ្មោងថ្មី​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ឡើង មួយកម្រិត​ទៀត។

    តំបន់ភ្នំ ៈ នៅតាម​តំបន់ភ្នំ​ជា​កន្លែង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ​ល្អ មាន​ភាព​ត្រជាក់​ស្រួល ស្ងប់ស្ងាត់ មាន​ទេសភាព​ពណ៌​បៃតង​ស្រស់ មាន​សំឡេង​សត្វ​រ៉ៃ និង​សំឡេង​ទឹកជ្រោះ​ជាត​ន្ត្រី​កំដរ​គូស្នេហ៍​ដែល​ស្រឡាញ់​ចូលចិត្ត ធម្មជាតិ និង​សម្រាប់​គូស្នេហ៍​ដែល​ភាពស្ងប់ស្ងាត់​ឱ្យ​កាន់តែ​រ៉ូ​មែន​ទិ​ក មាន​សេចក្តីសុខ និង​មាន​ភាព​រីករាយ​កាន់តែ​ច្រើនឡើង។

ប្រសិនបើ​អ្នក មិន​ចង់​ទៅណា​ឆ្ងាយ​រហូតដល់​ឆ្លង​ប្រទេស​ទេនោះ ចូរ​ស្វែងរក​ទីតាំងពិសេសៗនៅក្នុង​ប្រទេស​យើង​ក៏បាន​ដែរ ហើយ​ទីតាំង​ក្នុង​ប្រទេស​​ដែល​​និយាយ​នោះ វា​គ្មានអ្វី​ក្រៅពី​តំបន់​សមុទ្រ (ដូចជា ក្រុងព្រះសីហនុ និង​ក្រុងកែប) ឬ​តំបន់​កោះ (ដូចជា កោះ​សង្សារ កោះ​ឫស្សី និង​កោះរ៉ុង​សន្លឹម​ជាដើម) និង​តំបន់ភ្នំ (ដូចជា ភ្នំ​បូកគោ និង​គីរីរម្យ​ជាដើម)៕

ប្រភព៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​lareine

  • រៀបការ​រួច គួរ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅឯណា​ល្អ?​已关闭评论
  • 39 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:ចំនេះដឹង
Tags: