វិជ្ជាមេផ្ទះ ៖ សំរាប់អាហារថ្ងៃនេះគឺ “ សាច់ជ្រូកចញ្ជ្រាំ ញាត់ម្ទេសផ្លោកចំហុយ ”

វិជ្ជាមេផ្ទះ៖ ជួបគ្នាទៀតហើយ ថ្ងៃនេះ បាយក្តាំង សូមណែរនាំមុខម្ហូបថ្មីមួយទៀតគឺ សាច់ជ្រូកចញ្ជ្រាំ ញាត់ម្ទេសផ្លោកចំហុយ។

ដើម្បីដឹងច្បាស់ សូមមើលការណែនាំពីបៀបធ្វើខាងដូចក្រោម៖

វិជ្ជាមេផ្ទះ ៖ សំរាប់អាហារថ្ងៃនេះគឺ “ សាច់ជ្រូកចញ្ជ្រាំ ញាត់ម្ទេសផ្លោកចំហុយ ”

១). គ្រឿងផ្សំមានដូចជា៖

– សាច់ជ្រូកចញ្ច្រាំ ប្រហែល ៣០០ក្រាម
– ម្សៅស៊ុប ១ស្លាបព្រាបាយ, ខ្ទឹមចញ្ច្រាំ ១ស្លាបព្រាបាយ
– ទឹកត្រី, ស្,ក អំបិល ១ស្លាបព្រាកាហ្វេ, ម្រេច, ស្លឹកខ្ទឹម, និងពោត
– ម្ទេសផ្លោក ចំនួន ៣ផ្លែ

២). របៀបធ្វើ៖

– ដំបូង ត្រូវយកសាច់ជ្រូកចញ្ច្រាំ ទៅលាយជាមួយគ្រឿងទាំងអស់ រួចច្របល់ឲ្យសព្វ
– បន្ទាប់ពី ចោះម្ទេសផ្លោក ដោយឆ្គៀលត្រង់បណ្តូលចេញ អោយមានរន្ធ ហើយញាត់សាច់ដែលលាយគ្រឿងរួចនោះចូលទៅក្នុងម្ទេសទាំងនោះ
– ចុងក្រោយគឺដាំទឹកអោយពុះ រួចយកម្ទេសទាំងនោះទៅចំហុយ រយ:ពេល ៣០ ទៅ ៤០នាទី ជាការស្រេច៕

ប្រភព៖ baykdang

  • វិជ្ជាមេផ្ទះ ៖ សំរាប់អាហារថ្ងៃនេះគឺ “ សាច់ជ្រូកចញ្ជ្រាំ ញាត់ម្ទេសផ្លោកចំហុយ ”已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:ចំនេះដឹង
Tags: