មើល​រថយន្ត​ថ្មី​របស់ ខាត់ សុឃីម វិញ​ម្ដង!

ក្រោយ​ជោគជ័យ​លើ​មុខ​របរ និង​ការ​សិល្បៈ​ជា​បន្តបន្ទាប់ ខាត់ សុឃីម បាន​សម្រេច​ចិត្ត​ទិញ​រថយន្ត​បន្ថែម​មួយ​គ្រឿង​ទៀត ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​នាង។

 

មើល​រថយន្ត​ថ្មី​របស់ ខាត់ សុឃីម វិញ​ម្ដង!

 

រថយន្ត​ថ្មី​នេះ​ជា​ប្រភេទ Land Cruiser ស៊េរី ២០១០ ហើយ​តារា​ពហុ​ជំនាញ​សុំ​មិន​ប្រាប់​ពី​តម្លៃ​នោះ​ទេ ព្រោះ​មិន​ចង់​ឱ្យ​អ្នក​ដទៃ​យល់​ថា នាង​ជា​មនុស្ស​ពូកែ​អួតអាង។ “ប្ដី​ខ្ញុំ​គាត់​ថា ឱ្យ​ជិះ​អា​ថ្មី​ហ្នឹង​ទៅ ហើយ​គាត់​សុខ​ចិត្ត​ជិះ Range Rover ព្រោះ​អត់​ចង់​លក់​វា​ទេ”។ ខាត់ សុឃីម ថ្លែង​មក​កាន់ Sabay។

 

ខាត់ សុឃីម បញ្ជាក់​ទៀត​ថា ការ​សម្រេច​ចិត្ត​បែប​នេះ ក៏​ដោយ​សារ​តែ​មុខ​របស់​នាង និង​ស្វាមី​កាន់​តែ​ទៅ​មុខ​ដោយ​មាន​ការ​មមាញឹក​រៀង​ខ្លួន ហើយ​ត្រូវ​ចែក​ជើង​គ្នា​ធ្វើ​ការ។ ម្យ៉ាង​ទៀត ពួក​គេ​ទើប​សម្រេច​ចិត្ត​លក់​រថយន្ត Tundra ចេញ​មួយ​គ្រឿង។

 

ខាត់ សុឃីម ជា​តារា​ស្រី​មួយ​រូប​ធ្លាប់​មាន​ប្រវត្តិ​តស៊ូ​ពី​បាត​ដៃ​ទទេ​ក្នុង​វិស័យ​សិល្បៈ​ក្នុង​នាម​ជា​រៀមច្បង​ក្នុង​គ្រួសារ​ត្រកូល ខាត់។ ការ​ប្រឹងប្រែង​កន្លង​មក​ធ្វើ​ឱ្យ​តារា​ស្រី​រូប​នេះ បាន​ប្រែក្លាយ​ជា​មាន​ជីវភាព​ធូរធារ ព្រម​ទាំង​បាន​យឹតយោង​បងប្អូន​ផ្សេង​ទៀត ឱ្យ​មាន​ជីវភាព​សមរម្យ​តាម​រយៈ​ជំនាញ​សិល្បៈ​ផង​ដែរ។

 

កន្លង​មក​នាង ក៏​ធ្លាប់​បាន​ប្រាប់​ពី​គម្រោង​សង់​ខនដូ​តម្លៃ​ជាង ១ លាន​ដុល្លារ​នៅ​ម្ដុំ​អូរ​បែក​ក្អម​ទៀត​ផង ដោយ​ដាក់​ប្រកាស​លក់​ផ្ទះ​នៅ​ផ្សារ​ដេប៉ូ​ក្នុង​តម្លៃ ៨០ ម៉ឺន​ដុល្លារ៕

 

មើល​រថយន្ត​ថ្មី​របស់ ខាត់ សុឃីម វិញ​ម្ដង!

អត្ថបទ៖ សំ ជំនាញ