សុខៗ​ទូរសព្ទ​ iPhone 6 ស្រាប់​តែ​ឆេះ​​​លើ​យន្តហោះ​អ្នក​ដំណើរ​ភ័យ​មិន​ស្ទើរ​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​កន្លង​ទៅ​នេះ​មាន​អគ្គីភ័យ​តូច​មួយ​បាន​កើត​ឡើង​លើ​ជើង​យន្តហោះ​ឈ្មោះ​ Alaska Air ​ដែល​ធ្វើ​ដំណើរ​ពី​​ទី​ក្រុង​ Bellingham រដ្ឋ​ Washington ​ឆ្ពោះ​ទៅ​រដ្ឋ​ Hawaii​ ​​ដោយ​​បណ្ដាល​មក​ពី​ទូរសព្ទ​ iPhone 6 មួយ​គ្រឿង។

 

សុខៗ​ទូរសព្ទ​ iPhone 6 ស្រាប់​តែ​ឆេះ​​​លើ​យន្តហោះ​អ្នក​ដំណើរ​ភ័យ​មិន​ស្ទើរ​

 

បើ​តាម​សម្ដី​​កញ្ញា​ Anna Crail ​​​ជា​ម្ចាស់​ទូរសព្ទ​បាន​ឲ្យ​ដឹង​ថា​ ដំបូង​នាង​កំពុង​តែ​មើល​​ខ្សែភាពយន្ត​​ដែល​​មាន​​លើ​យន្តហោះ​ ​ហើយ​​នៅ​សុខៗ​ស្រាប់​តែ​ឃើញ​មាន​អណ្ដាត​ភ្លើង​ចេញ​ពី​ទូរសព្ទ​ iPhone របស់​នាង។ ក្រោយ​ពី​សង្កេត​ឃើញ​ភ្លើង​ឆេះ​ នាង​ក៏​បាន​បោះ​ទូរសព្ទ​ទៅ​ក្រោម​កៅអី​អង្គុយ​របស់​អ្នក​ដំណើរ​ដទៃ​ទៀត​ ដែល​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​កាន់​តែ​ខ្លាំង​ឡើង។ ប៉ុន្តែ​​សំណាង​​ល្អ​ដែល​ក្រុមការងារ​លើ​យន្តហោះ​បាន​ពន្លត់​ភ្លើង​ទាន់​ពេល។

 

​​ទាក់​ទង​នឹង​ហេតុ​ការ​នេះ​លោក​ ​​​John Nance ​អតីត​អ្នក​បើក​បរ​យន្តហោះ​បាន​លើក​ឡើង​ដែរ​ថា​ អគ្គីភ័យ​នេះ​បាន​បង្ហាញ​ពី​មូលហេតុ​ថា​ហេតុអ្វី​គួរ​តែ​កំណត់​ទូរសព្ទ​ទៅ​កាន់​ Flight Mode ពេល​ស្ថិត​នៅ​លើ​យន្តហោះ។ ការ​កំណត់​ Flight Mode អាច​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​ទូរសព្ទ​ធ្វើ​ការ​ Search រក​រលក​សញ្ញា​ ដែល​នាំ​ឲ្យ​កម្ដៅ​​នៃ​ថ្ម​កើន​ឡើង។

 

 

គួរ​រំលឹក​ថា​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៤​​ក៏​ធ្លាប់​មាន​ហេតុ​ការ​ស្រដៀង​​នេះ​កើត​ឡើង​ ​ពេល​នោះ​វា​បាន​​កើត​ឡើង​លើ​ទូរសព្ទ​ iPhone 5 ដោយ​​​ទូរសព្ទ​គ្រាន់​តែ​ហុយ​ផ្សែង​ មិន​មាន​​ជា​ភ្លើង​ឆេះ​​នោះ​ឡើយ៕​​

 

​​​ចុច​អាន៖ ហាង​​ក្នុង​ស្រុក​មួយ​​ iPhone 6s លក់​ថ្លៃ​ដល់​ជាង ៥ពាន់​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena
​​​​​​​