វិល​មកពី​ពិភព​មរណៈ និយាយប្រាប់​ឡើងវិញ​ពី​រឿងរ៉ាវ​ដែល​ស្តាប់ឮ​អំឡុង ១២ ថ្ងៃ ដែល​សន្លប់​

…​ថ្ងៃមួយ​នោះ Steven Pellettiere-Swapp បានឃើញ​ម្តាយ​របស់គាត់​ឈ្មោះ Lyndee បាន​សន្លប់​ស្តូកស្តឹង ។ ក្រោយ​រយៈពេល ១២ ថ្ងៃ ដែល​អ្នកជំងឺ​វ័យ ៤៥ ឆ្នាំ រូបនេះ សន្លប់​ពុំ​ដឹងខ្លួន​សោះ​នោះ​, ភាព​អស់សង្ឃឹម​បាន​គ្របដណ្តប់ ហើយ​វេជ្ជបណ្ឌិត​បាន​ទូន្មាន​ក្រុមគ្រួសារ​ដក​បំពង់​អុកស៊ីហ្សែន ដើម្បី​នាង​ចាកចេញ​ទៅដោយ​…​ស្រួល ។​

វិល​មកពី​ពិភព​មរណៈ និយាយប្រាប់​ឡើងវិញ​ពី​រឿងរ៉ាវ​ដែល​ស្តាប់ឮ​អំឡុង ១២ ថ្ងៃ ដែល​សន្លប់​ថត​ពី​ឃ្លីប (link cbs5az.com)

​វា​ពិតជា​ការសម្រេចចិត្ត​ដ៏​លំបាក​បំផុត សម្រាប់​ក្រុមគ្រួសារ ប៉ុន្តែ ផ្តើមចេញពី​ការគោរព​នឹង​បណ្តាំ​បរិច្ចាគ​រាងកាយ ក្រោយពេល​ស្លាប់​របស់ Lyndee ចុងក្រោយ គ្រួសារ​ក៏​យល់ព្រម ។​

វិល​មកពី​ពិភព​មរណៈ និយាយប្រាប់​ឡើងវិញ​ពី​រឿងរ៉ាវ​ដែល​ស្តាប់ឮ​អំឡុង ១២ ថ្ងៃ ដែល​សន្លប់​Lyndee និង​ស្វាមី​

​ប៉ុន្តែ រឿង​អច្ឆរិយៈ​បានកើត​ឡើង ខណៈពេល​ស្វាមី​របស់ Lyndee ខ្សឹប​តិចៗ​ដាក់​ត្រចៀក​នាង​ថាៈ “​អូន​ត្រូវតែ​ឆ្លង​ឲ្យ​ផុត បង​ត្រូវការ​អូន​!” ។ Lyndee ពុំ​អាច​ចលនា ប្រតិកម្ម ឬ ហើបមាត់​បាន តែ​ដោយ​ការ​ក្រើនរម្លឹក​បែបនេះ​របស់​ស្វាមី​នាងៗ បាន​ប្រឹងប្រែង​ប្រយុទ្ធ​នឹង​មជ្ជ​រាជ ហើយក៏​បាន​… ផ្ល​ង​ផុតពី​ពិភព​មរណៈ ។​

…​ពេលដែល​មនុស្ស​ទាំងអស់​ចាប់ផ្តើម​ពោល​ពាក្យពេចន៍​លាង​ចុងក្រោយ ហើយក៏​ជា​ពេលដែល​គេ​ចាប់ផ្តើម​ដកចេញ​នូវ​បរិក្ខា​ពេទ្យ​ពី​រាងកាយ​អស់ ស្រាប់តែ​នាង​ភ្ញាក់​ដឹងខ្លួន និង​ប្រឹងប្រែង​ប្រយុទ្ធ​តតាំង​ដើម្បី​រស់ ។​

​ពិតជា​ពុំមាន​អ្នកណា​ជឿ​ឡើយ​! តែ​នាង​បាន​រម្លឹក​យ៉ាងច្បាស់​នូវ​ពាក្យពេចន៍​ទាំ​ឡាយ​ដែល​ស្វាមី និង​កូន​ទាំង​២​របស់​នាង បាន​ពោល​មកកាន់​នាង ក្រោយពេល​បំពង់​អុកស៊ីហ្សែន​ត្រូវបាន​ដកចេញ ។​

​នាង​ថែមទាំង​បានឮ​ពាក្យពេចន៍ ដែល​វេជ្ជបណ្ឌិត​ផ្តែផ្តាំ​ពី​កិច្ចការ​ផ្សេងៗ​ត្រូវធ្វើ ក្រោយពេល​បេះដូង​របស់​នាង​ឈប់​…​លោត ។​

​ការវិល​ត្រលប់​ពី​ពិភព​មរណៈ​របស់​នាង ពិតជា​ពិបាក​នឹង​ជឿ​មែន តែ​វា​បានកើត​ឡើង​យ៉ាង​ប្រាកដ​! ។​

Lyndee ប្រាប់​ទៅកាន់ CBS 5 Arizona ថាៈ “​ពុំមាន​មនៈសិការ ពុំ​មានន័យថា ពុំ​ឮសូរ​ទេ​! ហេតុនេះ ចូរ​អ្នក​ប្រឹង​និយាយ​ទៅកាន់​សាច់ញាតិ​អ្នក ដែល​ធ្លាក់ខ្លួន​ក្នុង​សភាព​បែបនេះ ។ គេ​អាច​ឮសូរ​អ្នក​និយាយ​ណា៎​!” ៕ ដោយ​៖ កណិការ​

ប្រភពៈ CEN

———-

រូបភាពបន្ថែម

វិល​មកពី​ពិភព​មរណៈ និយាយប្រាប់​ឡើងវិញ​ពី​រឿងរ៉ាវ​ដែល​ស្តាប់ឮ​អំឡុង ១២ ថ្ងៃ ដែល​សន្លប់​ វិល​មកពី​ពិភព​មរណៈ និយាយប្រាប់​ឡើងវិញ​ពី​រឿងរ៉ាវ​ដែល​ស្តាប់ឮ​អំឡុង ១២ ថ្ងៃ ដែល​សន្លប់​

វិល​មកពី​ពិភព​មរណៈ និយាយប្រាប់​ឡើងវិញ​ពី​រឿងរ៉ាវ​ដែល​ស្តាប់ឮ​អំឡុង ១២ ថ្ងៃ ដែល​សន្លប់​