អាមេរិក​ទប់ស្កាត់​ការនាំ​ចូល​ផលិតផល​ពី​ពលកម្ម​ទាសករ ក្រោយពី​រំលង​ចោល ៨៥ ឆ្នាំ កន្លងមក​

​ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​មួយ ចាប់​មាន​ប្រសិទ្ធភាព​ពី​ដើមខែ​មីនា នេះ ដែល​ខ្លឹម​សារសំខាន់ គឺ​ការហាមឃាត់​នាំចូល​នូវ​ទំនិញ​ដែល​ផលិត​នៅ​ប្រទេស​មានប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ទាសករ ។ ជាអាទិ៍ៈ ទំនិញ​ផលិតផល​ពី​ប្រទេស​ថៃ​, មាស​ដែល​ផលិត​នៅ​តំបន់​រ៉ែ​មានប្រើ​ប្រាស់​ពលករ​វ័យ​ក្មេង​ពុំ​គ្រប់​អាយុ ក៏ដូចជា​សម្លៀកបំពាក់​ដេរ​ដោយ​ស្រី​បង់​ឡា​ដេ​ស្ត ត្រូវគេ​ជិះជាន់​ពលកម្ម​… ។​ល​។​

អាមេរិក​ទប់ស្កាត់​ការនាំ​ចូល​ផលិតផល​ពី​ពលកម្ម​ទាសករ ក្រោយពី​រំលង​ចោល ៨៥ ឆ្នាំ កន្លងមក​​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​

​មុន​ច្បាប់​ថ្មី​នេះ​ចេញ ច្បាប់​គយ​របស់​អាមេរិក​តាំងពី​អំឡុង​ឆ្នាំ ១៩៣០ ក៏បាន​អនុញ្ញាត​ឲ្យ​គយ​រារាំង​នូវ​ក្បូន​ទំនិញ ដែលមាន​ប្រភព​ផលិត​ប្រើប្រាស់​ពលកម្ម​ចាប់បង្ខំ ។ ប៉ុន្តែ ពី​នោះមក ច្បាប់​នេះ​បានអនុញ្ញាត​ត្រឹម ៣៩ លើក ហើយ​លើកចុងក្រោយ គឺ​តាំងពី​ឆ្នាំ ២០០០ មកម្ល៉េះ ។ អ្វីៗ​ផ្តើមចេញពី​កន្សោមពាក្យ​១​ឃ្លា​គឺ “​តម្រូវការ​ប្រើប្រាស់​” -​ក្នុងករណី​ពុំមាន​ប្រភព​ផ្គត់ផ្គង់​គ្រប់គ្រាន់ ដល់​តម្រូវការ​ក្នុងស្រុក នោះ​ផលិតផល​នាំចូល​អាច​ឆ្លងកាត់​គយ ពុំ​គិតគូ​ដល់ទី​កន្លែង​ដែល​វា​ត្រូវបាន​ផលិត ។​

អាមេរិក​ទប់ស្កាត់​ការនាំ​ចូល​ផលិតផល​ពី​ពលកម្ម​ទាសករ ក្រោយពី​រំលង​ចោល ៨៥ ឆ្នាំ កន្លងមក​​ពលរដ្ឋ​បង់​ឡា​ដេ​ស្ត ថ្កោលទោស​ជាប្រចាំ​រឿង​ជិះជាន់​ពលកម្ម​

​ហេតុនេះហើយ​ច្បាប់​ថ្មី ដែល​ប្រធានាធិបតី​អាមេរិក ចុះហត្ថលេខា​បាន​បិទ​ចោល​នូវ​ចំណុចខ្សោយ​ខាងលើ តាមរយៈ​អនុញ្ញាត​ឲ្យ​គយ​ប្រទេស​នេះ មាន​សិទ្ធិ​រារាំង​នូវ​ទំនិញ​ដែលជា​ផលិតផល​បាន​ពី​ការ​បំពារបំពាន​ប្រយោជន៍​របស់​ពលករ ។​

​តំណាងរាស្ត្រ Sherrod Brown ដែលជា​ស្ថាបនិក​ម្នាក់​នៃ​ច្បាប់​នេះ ពោលថាៈ ពិតជា​គួរ​ឲ្យ​អៀនខ្មាស​ណាស់ ដែល ៨៥ ឆ្នាំ កន្លងមក អាមេរិក​បានអនុញ្ញាត​ឲ្យ​ទំនិញ​ផលិត​បាន​ពី​ការជិះជាន់​បំពាន​លើ​ពលករ ។ ការ​រាំងខ្ទប់​នូវ​នូវ​ចំណុចខ្សោយ​នេះ ជា​ឧបករណ៍​ដ៏​សំខាន់​ក្នុងការ​ប្រឆាំង​តប​នឹង​ការប្រើប្រាស់​ពលករ ប្រៀបដូចជា​ទាសករ​លើ​ពិភពលោក ៕ ដោយ​៖ សូលី​សា​

ប្រភពៈ CEN