ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​ទៅ​ដោយ​សារ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់

អ្នក​គួរ​ធ្វើការ​ទទួលទាន​សារជាតិ​ប្រូតេអ៊ីន​ឲ្យបាន​យ៉ាងហោច​ណាស់​៥០​ក្រាម​ក្នុង​មួយថ្ងៃ​។ ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពេញលេញ​របស់​​វា​។ ប្រភេទ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារ​ជាតិ​ប្រូតេអ៊ីន គឺ​មាន​មក​ពី​សត្វ​មានដូចជា ទឹកដោះគោ ស៊ុត និង​សាច់​។​
ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​ទៅ​ដោយ​សារ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់
ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​ប្រូតេអ៊ីន​ក្នុង​បរិមាណ​ខ្ពស់ គឺ​មាន​សារៈប្រយោជន៍​ក្នុង​ការរក្សា​ខ្លួន​អ្នកឲ្យមាន​ថាមពល និង​ធ្វើឲ្យ​មុខ​ងា​រ​​របស់​​រាងកាយ​អ្នក​មាន​ដំណើរការបា​ន​ល្អ​។ ទោះជា​យ៉ាងណា​ក៏ដោយ​ប្រសិនបើ​អ្នក​ធ្វើ​ការជ្រើសរើស​បរិ​ភោគ​តែ​បន្លែ និង​ផ្លែឈើ​នោះ​អ្នក​អាច​បរិភោគ​នូវ​សណ្តែកខៀវ​មួយ​ពែង​កន្លះ ដែល​​​វា​​អាច​នឹង​មាន​ជាតិ​ប្រូតេអ៊ីន​ស្មើ​នឹង​បន្ទះ​សាច់​ចៀន​១០០​ក្រាម​។​

ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក ជាតិ​ប្រូតេអ៊ីន គឺ​អាច​ជួយ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​បន្ទាប់ពី​ទទួល​ទាន​អាហារ​ រួច​មាន​ថាមពល​ពេញ​មួយ​ថ្ងៃ ហើយ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ផង​ដែរ​ទៅ​ដល់​សាច់ដុំ ការរីក​ធំធាត់ និង​សុខមាលភាព​ទាំងស្រុង​របស់​រាងកាយ​។​

​ប្រភេទ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារជាតិ​ប្រូតេអ៊ីន សណ្តែក​ខៀវ ស៊ុត ផលិតផល​ដែលធ្វើ​ពី​ជាតិ​ទឹកដោះគោ អាហារ​សមុទ្រសា​ច់ ប​សុ​បក្សី សណ្តែកសៀង សាច់គោ​។​ ប្រសិនបើ​អ្នក​បាន​បរិភោគ​នូវ​អាហារ​ដែលមាន​ផ្ទុក​នូវ​សារជាតិ​ ប្រូតេអ៊ីន​បន្តិច នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា មិនសូវ​ឃ្លាន​នៅក្នុង​ពេល​ថ្ងៃ និង​មិនសូវ​មាន​ចំណង់​ញុំា​​ច្រើន​ជ្រុល ឬ​ ចង់​ទទួល​ទាន​អាហារសម្រន់​ច្រើន​នោះ​ទេ​៕

ប្រភព៖​iknow

  • ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​ទៅ​ដោយ​សារ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:សុខភាព
Tags: