Zidane ​ថា​ Real ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​សង​សឹក​ Barca

Zinedine Zidane អ្នកចាត់ការ​ក្រុម​ Real Madrid បាន​លើក​ឡើង​ថា ក្រុម​ស្ដេច​​ស​របស់​លោក បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​សងសឹក​ក្រុម​ FC Barcelona ​នៅ​ប្រកួត​ La Liga បន្ទាប់​ ​ក្នុង​ជំនួប​ El Clasico ​ដើម​ខែ​មេសា​ខាង​មុខ​នេះ។

 

Zidane ​ថា​ Real ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​សង​សឹក​ Barca

 

​Barcelona បាន​លត់​ Real Madrid ៤-០ ​ដល់​កីឡដ្ឋាន​ Santiago Bernabeu ​កាល​ប៉ះ​គ្នា​ខែ​វិច្ឆិកា ប៉ុន្តែ​បន្ទាប់​ពី​ក្រុម​ស្ដេច​ស បង្ហាញ​ទម្រង់​លេង​​កាន់​តែ​ល្អ​ខ្លាំង ដោយ​បំបាក់​ Sevilla ៤-០ យប់​មិញ​នេះ អ្នកចាត់ការ ​Zidane ជឿ​ថា Real ​​នឹង​អាច​សងសឹក​ Barca ​បាន​វិញ នៅ​​ពេល​ប៉ះ​គ្នា​ ប្រកួត​បន្ទាប់។

 

អ្នកចាត់ការ​សញ្ជាតិ​បារាំង បាន​និយាយ​យប់​មិញ​ថា៖ “El Clasico គឺ​តែង​តែ​ពិសេស។ យើង​ត្រូវ​តែ​រក្សា​ភាព​រីក​ចម្រើន​របស់​យើង​ ហើយ​វា​ពិត​ជា​សំខាន់​ណាស់​ ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទីនោះ (ទឹកដី Barca) ​យក​ជ័យ​ជម្នះ​ឲ្យ​​បាន។ យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ដូច្នេះ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ”។

 

Zidane ​ថា​ Real ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​សង​សឹក​ Barca

 

Real នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន​ Camp Nou ប៉ះ​​ Barca នៅ​យប់​ថ្ងៃ​សៅរ៍​ទី​២ ខែ​មេសា​​ខាង​មុខ​នេះ​ ក្រោយ​​​​ត្រឡប់​ពី​ការ​សម្រាក​ប្រកួត​លក្ខណៈ​អន្តរជាតិ​វិញ៕

 

​​ចុះ​ប្រិយមិត្ត​ជឿ​ថា Real អាច​សង​សឹក​ Barca បាន​វិញ​អត់?

 

-ចុចអាន៖ Real Madrid ស៊ី​ផុយ Sevilla ៤-0 រីឯ Barca បាន​ត្រឹម​១​ពិន្ទុ​ពី​ផ្ទះ Villarreal

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport-English