Guardiola ចង់​នាំ​ Lewandowski ​ទៅ​ Man City

លោក Pep Guardiola ចង់​បាន​ខ្សែ​ប្រយុទ្ធ Robert Lewandowski នៅ​ពេល​ដែល​ខ្លួន​ចាក​ចេញ​ពី Beyern Munich ទៅ​ដឹកនាំ​នៅ Manchester City ​រដូវ​កាល​ក្រោយ។

 

Guardiola ចង់​នាំ​ Lewandowski ​ទៅ​ Man City

 

 

អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ធ្លាប់​និយាយ​ថា​នឹង​មិន​យក​កីឡាករ Beyern រូប​ណា​ទៅជាមួយ​ឡើយ​ នៅ​ពេល​ផ្លាស់​ទៅ​ដឹក​នាំ​នៅ​អង់គ្លេស តែ​បើ​តាម​ប្រភព​ពី Sunday Express បញ្ជាក់​ថា​អ្វីៗ​មិន​មែន​ពិត​ដូច​ការ​អះអាង​នោះ​ទេ។

 

អតីត​អ្នក​ចាត់​ការ Barcelona ចង់​បាន Lewandowski ឲ្យ​ចាប់​ដៃ​គូ​ជាមួយ​ Sergio Aguero នៅ​តំបន់ប្រយុទ្ធ​ បើ​ទោះ​ជា​ដឹង​ថាខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ គឺជា​តួអង្គ​សំខាន់​មិន​អាច​ខ្វះ​បាននៅ Bayern Munich និង​ធ្លាប់​បដិសេធ​ការ​ផ្ទេរ​ទៅ​អង់គ្លេស​ចូល​រួម​ជាមួយ Manchester United និង Liverpool កាល​ពី​មុនក៏​ដោយ។

 

Lewandowski ផ្ទេរ​ពី Dortmund ​ទៅ​​កាន់ Bayern ក្រោយ​ចំណាយ​ពេល​៤ឆ្នាំ​នៅ​ទីនោះ​ដោយ ស៊ុត​បញ្ចូល​ទី​បាន ១០៣គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​១៨៧ដង។ នៅ Bayern កីឡាករ​វ័យ ២៧ឆ្នាំ​រក​បាន ៤១​គ្រាប់​នៅ Bundesliga និង​១៤គ្រាប់​នៅ Champions League។

 

ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ Pep អាច​នាំ​កូន​សិស្ស​របស់​ខ្លួន​មក​តាម​បាន​ឬ​អត់?

 

ចុចអាន៖ Zidane ​ថា​ Real ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​សង​សឹក​ Barca

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English