បិសាចក្រហម យកឈ្នះក្លឹបរួមត្រកូល

កីឡាបរទេស៖ កីឡាករ Marcus Rashford បានក្លាយជាអ្នកលេង ដ៏មានតម្លៃបំផុត សម្រាប់ក្លឹបបិសាចក្រហម កាលពីរាត្រីថ្ងៃទី២០ ខែមីនា នេះ បន្ទាប់ពីជួយឲ្យក្លឹបយកឈ្នះ មិត្តរួមត្រកូល មេឃខៀវ Manchester City ក្នុងលទ្ធផល ១-០ នៃក្របខណ្ឌ Premier League ។

បើទោះបីជាមានស្ថានភាពតានតឹង លេងក្នុងទឹកដីមិត្តរួមត្រកូល Manchester City  ក្តី តែកីឡាករបិសាចក្រហម Manchester United អាចស្វែងរក ឱកាសមួយ ជួយឲ្យក្លឹបខ្លួនឈ្នះ ក្រោយពីប្រឈមមុខនឹង ភាពលំបាកជាច្រើន ក្នុងនោះ រងសម្ពាធពី ទស្សនិកជន ខណៈដែល ទម្រង់លេង មិនអាចទទួលយកបាន ចាញ់ទាំងក្នុងនិងក្រៅទឹកដី ។

សភាពធ្ងន់ធ្ងរកន្លងមក ត្រូវបាន រសាយបន្តិច ក្រោយកីឡាករ Marcus Rashford អាយុ១៨ឆ្នាំ សញ្ជាតិអង់គ្លេស រកគ្រាប់បាល់នៅនាទី ១៦ ដែលជាគ្រាប់បាល់ដ៏វិសិដ្ឋ របស់បិសាចក្រហមលើកនេះ ។

បញ្ជាក់ផងដែរថា សម្រាប់បិសាចក្រហមបច្ចុប្បន្នស្ថិតនៅលេខរៀងទី៦ នៃតារាងលីកកំពូល អង់គ្លេស មាន៥០ពិន្ទុ ក្នុងចំណោម ៣០ប្រកួត ខណៈដែល ក្លឹប Leicester City មាន ៦៦ពិន្ទុក្នុងដៃ ក្នុង៣១ប្រកួត ដោយសង្ឈឹមយ៉ាងមុតមាំថា នឹងលើកពាន រង្វាន់ នៅរដូវកាលនេះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

បិសាចក្រហម យកឈ្នះក្លឹបរួមត្រកូល