លោក John Munger មានឆន្ទៈជំរុញ កីឡាបាល់គប់ឲ្យមាន សក្ដានុពលឡើងងវិញ

ភ្នំពេញ៖ លោក John Munger ស្ថាបនិកបង្កើតឲ្យមាន សមាគមន៏ កីឡាបាល់ គប់ក្នុងប្រទេសកម្ពុជា បានបង្កើតព្រឹត្តិការណ៍ ប្រកួតកីឡាបាល់គប់ ជាលើកទី២ ដើម្បីជំរុញ សក្ដានុពល ប្រភេទកីឡាថ្មីមួយនេះ ឆ្ពោះទៅបង្កើតបានជា សហព័ន្ធនៅថ្ងៃអនាគត ។

ការប្រកួតខាងលើបានធ្វើឡើង កាលចុងសប្ដាហ៍កន្លងទៅ នៅលើទីលានមជ្ឈមណ្ឌលកីឡា Premium Sport Club ដោយមានការ ចូលរួមពីកីឡាករ-កីឡាការិនី ជម្រុះជាតិ សាសហន៍ចំនួន ៦៤នាក់ ដែលមកពីតាមអង្គការ ក្រៅរាជរដ្ឋាភិបាល ពាណិជ្ជករនិងសិស្ស-និស្សិត តាមមហាវិទ្យាល័យ មួយចំនួន ក្នុងរាជធានីភ្នំពេញ ។

លោក John Munger បានមានប្រសាសន៍ថា បាល់គប់គឺជាកីឡាមួយប្រភេទ ដែលបរទេសនិយមលេង ដើម្បីសុខភាព  ប៉ុន្ដែនៅកម្ពុជា ការយល់ដឹងពីបាល់គប់ គឺមាន កម្រិតទាប នៅឡើយហេតុនេះហើយ ទើបលោកបង្កើតពានរង្វាន់ បាល់គប់នេះឡើង ដើម្បីផ្សព្វផ្សាយឲ្យ ប្រជាពលរដ្ឋខ្មែរ ស្គាល់ពីប្រភេទកីឡាថ្មីនេះ  ដើម្បីជាឈានទៅ បង្កើតបានជា សហព័ន្ធផ្លូវការមួយ នៅក្នុងរយៈពេល ១ឆ្នាំ ឬ ២ឆ្នាំខាងមុខ ។

ស្ថាបនិកបាល់គប់រូបនេះ បានពន្យល់បន្ថែមថា បាល់គប់ មានលក្ខណៈងាយស្រួល លេងជាងកីឡាផ្សេងៗ ព្រោះកីឡានេះ មិនប្រកាន់ភេទ អាយុ ឬទម្ងន់ឡើយ ពោលគឺអាចចូលរួមលេង បានដោយសេរី ប៉ុន្ដែត្រូវគោរពតាម បញ្ជាប្រកួតឲ្យបានត្រឹមត្រូវ ។

គួរបញ្ជាក់ថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាបាល់គប់ លើកទី២នេះ ក្នុងចំណោមកីឡាករ-កីឡាការិនីទាំង ៦៤នាក់ដែលចូលរួម គឺចែកចេញជា ៨ក្រុម ក្នុងមួយ ក្រុមមានគ្នា ៨នាក់ ដើម្បីធ្វើការប្រកួតជម្រុះវិលជុំ រហូតរកឃើញក្រុមជើងឯកតែម្ដង ។ ជាលទ្ធផលក្រោយធ្វើការ ប្រកួតមួយថ្ងៃពេញ តំណែងជើងឯក នៃការប្រកួតកីឡា បាល់គប់ លើកទី២នេះ គឺបានទៅក្រុម Wrecking Balls ៕

លោក John Munger មានឆន្ទៈជំរុញ កីឡាបាល់គប់ឲ្យមាន សក្ដានុពលឡើងងវិញ

លោក John Munger មានឆន្ទៈជំរុញ កីឡាបាល់គប់ឲ្យមាន សក្ដានុពលឡើងងវិញ

លោក John Munger មានឆន្ទៈជំរុញ កីឡាបាល់គប់ឲ្យមាន សក្ដានុពលឡើងងវិញ