ស៊ីន ស៊ីសាមុត ចាប់ជាតិ

 ភ្នំពេញ៖ ទោះជាលោក ស៊ីន ស៊ីសាមុត បាត់បង់ជីវិតក៏ដោយ បទចម្រៀងរបស់ លោកនៅតែដក់ជាប់ ក្នុងដួងចិត្តប្រជាជនកម្ពុជា ហើយ ខ្សែអាត់សំឡេងរបស់ លោកភាគច្រើន ត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម និង នៅសេសសល់១ចំនួន ត្រូវបានថតនិងផ្សព្វផ្សាយឡើងវិញ តាមរយៈវិទ្យុទូរទស្សន៍  ដែលធ្វើឲ្យសំឡេងលោក នៅតែរស់រវើក ដោយជាប់ងារ ម្ចាស់ស្លាប់ តែសំឡេងនៅរស់ ។

អធិរាជសំឡេងមាស   ស៊ីន ស៊ីសាមុត ត្រូវបានក្រុម ខ្មែរក្រហមសម្លាប់ ក្នុងរបបប៉ុលពត ក្នុងភាពអាថ៌កំបាំងបំផុត ។
ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកលេង បណ្តាញសង្គមភ្ញាក់ផ្អើល នាពេលថ្មីៗ នោះ ដោយការដាក់សង្ស័យថា «លោក ស៊ី សាមុត ចាប់ជាតិ»  ក្រោយពីយករូបក្មេងប្រុសម្នាក់ ធៀបទៅនឹង អធិរាជ សំឡេង មាស ស៊ីន ស៊ីសាមុត ។

អ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក បាននាំគ្នា Comment ថា «ពិតជាដូចមែន សឹងតែ៩៩ភាគរយទៅហើយ»   ។ ក្នុងរូបភាពនេះ ក្មេងប្រុសនោះ មានមុខមូល សូម្បីតែបបូរមាត់ ភ្នែក ច្រមុះ មើលទៅដូចអធិរាជសំឡេងមាស។
ទោះជាយ៉ាងនេះក្តី យើងមិនទាន់អាចរកប្រភពឲ្យជាក់១ ដើម្បីបញ្ជាក់លើរឿងនេះនៅឡើយ ហើយក៏មិនទាន់ដឹងថា ក្មេងប្រុសនេះ រស់នៅឯណា ឲ្យប្រាកដផងដែរ ៕

ស៊ីន ស៊ីសាមុត ចាប់ជាតិ

ស៊ីន ស៊ីសាមុត ចាប់ជាតិ

ស៊ីន ស៊ីសាមុត ចាប់ជាតិ

ស៊ីន ស៊ីសាមុត ចាប់ជាតិ