Brooklyn Beckham កំពុងមានទំនាក់ទំនង ស្នេហ៍ជាមួយកូនស្រី គ្រូបង្វឹក Jose Mourinho

អង់គ្លេស៖ Brooklyn Beckham កូនប្រុសច្បងរបស់ David Beckham ថ្មីៗនេះត្រូវគេដឹងថាកំពុង មានទំនាក់ទំនងស្នេហា ជាមួយកូនស្រីគ្រូបង្វឹក បាល់ទាត់ដ៏ល្បីល្បាញ លោក Jose Mourinho ។

ព័ត៌មានពី Hollywood life បានឲ្យដឹងនៅ ថ្ងៃទី២១ខែមីនា ឆ្នាំ២០១៦នេះថា Brooklyn Beckham ដែលមាន អាយុទើបតែ ១៧ឆ្នាំ ត្រូវគេដឹងថាកំពុង ទាក់ទងគ្នាជាមួយកូនស្រី គ្រូបង្វឹកបាល់ទាត់ លោក Jose Mourinho អាយុ១៩ឆ្នាំនាង Matilde ដែលនេះជាដំណឹងដ៏គួរឲ្យ ចាប់អារម្មណ៍ព្រោះអ្នកទាំង សុទ្ធតែជាកូនរបស់តារា បាល់ទាត់ល្បីៗ ប៉ុន្តែវារឿងដែល ចំឡែកមួយផងដែរព្រោះ Brooklyn ទើបតែត្រូវគេឃើញបង្ហាញ ភាពស្និទស្នាលជាមួយមិត្តស្រី តារាម៉ូដែលរូបស្រស់ជនជាតិ បារាំងនាង Sonia Ben Ammar នៅកាលីហ្វ័រញ៉ា កាលពីសប្តាហ៍មុន ។

ដោយឡែកស្រីស្រស់ Matilde បន្ទាប់ផ្ទុះព័ត៌មានថាមាន ទំនាក់ទំនងស្នេហ៍ជាមួយ Niall Horan សមាជិកក្រុមចម្រៀង1D នាងក៏បង្ហាញភាពផ្អែមល្ហែម ផងដែរជាមួយមិត្តប្រុស Danny Graham ហើយចុងក្រោយនេះ ប្រភពពីអ្នកជិតស្និទ បានឲ្យដឹងថា នាងកំពុងទាក់ទងជាមួយ Brooklyn Beckham ក្រោយជួបគ្នានៅក្នុង ពិធីជប់លៀងមួយកាលពីខែមុន ៕