តន្ត្រីករ​ជប៉ុន​ជាង ១០ រូប​រួមគ្នា​ប្រគំ​តន្ត្រី World Music រក​ថវិកា​ជួយ​កុមារ នៅ​ខេត្តសៀមរាប​

​ភ្នំពេញ តន្ត្រីករ​ជនជាតិ​ជប៉ុន​ជាង ១០​នាក់ បានរួម​គ្នា​រៀបចំ​កម្មវិធី World Music Project Classic Concert 2016 ជា​លើកទីមួយ នៅ​កម្ពុជា ដើម្បី​រក​ថវិកា​ជួយ​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​ធ្លក​អណ្តូង ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ខេត្តសៀមរាប​។​

​តន្ត្រីករ​អាជីព​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​តន្ត្រី ខ្លះ​ជា​គ្រូបង្រៀន តន្ត្រី​មកពី​សាលា​តន្ត្រី Osaka College of Music ទាំង ១០​រូប រួមមាន លោក Keishi HASHIMOTO (Tenor) កញ្ញា Kisako YAMAMOTO (Soprano) លោក Kunihito KIYOHARA (Tenor) កញ្ញា Hiroko SENOO (Saxophone) លោក Masashi YAMAGATA (Percussion) និង​កញ្ញា Yuri KITANO (Piano) ជាដើម​។​

​លោក Yuji KUMAMARU ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ប្រគំ​តន្ត្រី​សប្បុរស ធម៌ កាលពី​រសៀល​ថ្ងៃទី​២០ មីនា នា​ស្ថានទូត​ជប៉ុន​ថា កុមារ​នឹង​អាច​ទទួល​ការអប់រំ​មួយ​ល្អប្រសើរ តាមរយៈ​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌​នេះ ព្រោះ​ពួកគេ​មានលទ្ធភាព​ទទួល​ក្នុង​សិក្សា​រៀនសូត្រ​។ ក្រៅពីនេះ លោក​បន្តថា កម្មវិធី​នេះ នឹង​ជួយ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ជំនាញ​តន្ត្រី​ដល់​កុមារ​កម្ពុជា​ផងដែរ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​តន្ត្រីករ​ជប៉ុន​នឹង​ប្រគំ​តន្ត្រី​នេះ ជួយ​ផ្សព្វផ្សាយ​ពី​តន្ត្រីបុរាណ និង​អភិវឌ្ឍ​តន្ត្រី​នៅ​កម្ពុជា​»​។​
តន្ត្រីករ​ជប៉ុន​ជាង ១០ រូប​រួមគ្នា​ប្រគំ​តន្ត្រី World Music រក​ថវិកា​ជួយ​កុមារ នៅ​ខេត្តសៀមរាប​

​ជាមួយគ្នា​ដែរ លោក Keishi HASHIMOTO (Tenor) តន្ត្រីករ​ជំនាញ Vocal Music និង​ជា​តំណាង​កម្មវិធី World Music Project Classic Concert បាន​ប្រាប់ថា មូលហេតុ​នាំ​ឲ្យ​លោក រៀបចំ​កម្មវិធី​នេះ ជា​លើកដំបូង ព្រោះ​លោក​ចង់​រួមចំណែក​ជួយ​កុមារ​ក្រីក្រ​នៅ​កម្ពុជា ឲ្យ​ទទួលបាន​ការសិក្សាអប់រំ​មួយ​សមរម្យ​។​

តន្ត្រីករ​ជប៉ុន​ជាង ១០ រូប​រួមគ្នា​ប្រគំ​តន្ត្រី World Music រក​ថវិកា​ជួយ​កុមារ នៅ​ខេត្តសៀមរាប​

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ស្រលាញ់​កុមារ​កម្ពុជា ព្រោះ​ពួកគេ​មានចិត្ត​ល្អ មាន​ស្នាមញញឹម​រាក់ទាក់ និង​ចេះ​ចែករំលែក​ក្តី​ស្រលាញ់​ដល់​អ្នកដទៃ​ព្រមទាំង​ពួកយើងខ្ញុំ​។ ខ្ញុំ​ចង់​ជួយ​ពួកគេ តាមរយៈ​ការអប់រំ​ផ្នែក​តន្ត្រី​»​។ លើសពីនេះ លោក​មាន​ក្តី​បំណង​បើក​សាលាបង្រៀន​តន្ត្រី​សប្បុរសធម៌ នៅ​កម្ពុជា នាពេល​អនាគត​ផងដែរ​។ បើតាម​លោក Keishi HASHIMOTO កម្មវិធី​នេះ បានរួម​ចំណែក​ជួយ​កុមារ​ជាង ៦​ពាន់​នាក់ ក្នុង​សាលាបឋមសិក្សា​ធ្លក​អណ្តូង ខេត្តសៀមរាប​។​

តន្ត្រីករ​ជប៉ុន​ជាង ១០ រូប​រួមគ្នា​ប្រគំ​តន្ត្រី World Music រក​ថវិកា​ជួយ​កុមារ នៅ​ខេត្តសៀមរាប​

​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ចូលទៅ​កាន់​គេហទំព័រ

តន្ត្រីករ​ជប៉ុន​ជាង ១០ រូប​រួមគ្នា​ប្រគំ​តន្ត្រី World Music រក​ថវិកា​ជួយ​កុមារ នៅ​ខេត្តសៀមរាប​
 
សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​