​សម្តេច ហ៊ុន សែន​៖ បើ​លោក​ត្រាំ ឈ្នះឆ្នោត​នៅ​អាមេរិក មិនដឹង​សភាព​ការណ៍​យ៉ាងម៉េច​ទេ​?

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​តាមដាន​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ជាច្រើន​ខែ​មកនេះ យល់ថា ការឃោសនាបោះឆ្នោត​រប​ស់​បេក្ខជន​ប្រធានាធិបតី​ហាក់ដូច​ជាមាន​ភាពមិន​ប្រក្រតី ដោយសារ​ការឃោសនា​មាន​ទាំង​ល្អ មាន​ទាំង​អាក្រក់ រហូតដល់​មានការ​បិទផ្លូវ​ទៀតផង​។ ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ចាប់អារម្មណ៍​នូវ​ការឃោសនា​របស់លោក ដូ​ណា​ល់ ត្រាំ នោះបាន​លើកឡើងថា ការឃោសនា​របស់លោក ដូ​ណា​ល់ ត្រាំ គឺមាន​គោលនយោបាយ​ថ្មីៗ​ផ្លាស់ប្ដូរ​ខ្លាំងពេក ដែល​ធ្វើ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​ដទៃ​នាំគ្នា​ទប់ស្កាត់​ប្រជាប្រិយភាព​លោក ត្រាំ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់អោយអនុវត្ត​ដំណាក់កាល​ទី​៣ និង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​វឌ្ឍនភាព​ប្រចាំឆ្នាំ​២០១៥ នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​: នៅ​ព្រឹក​នេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ជា​សំណួរ​ថា បើ​លោក ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​ជាប់​ជា​ប្រធានាធិបតី​នោះ តើ​សភាពការណ៍​អាមេរិក​នឹង​ក្លាយទៅជា​យ៉ាងម៉េច​?

​សូមបញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ ប្រើប្រាស់​ពាក្យសម្តី​ដែល​បង្កប់​អត្ថន័យ​រើសអើង​ពូជសាសន៍ និង​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​សាសនា​ជាដើម​។​ ដូច​ឃើញស្រាប់​ហើយ  ក្រោយ​ការ​វាយ​ប្រហារ​នៅ​ San Bernardino លោ​កថា ​លោក​នឹង​ហាម​មិន​ឲ្យ​ប្រជាជន​មូស្លីម​ចូល​ទឹកដី​អាមេរិក​បណ្តោះ​អាសន្ន​ដើម្បី​ស្វែងរកមូលហេតុ​ដែល​​បណ្តាលឲ្យមានការវាយប្រហារ កើតឡើង​​ញឹក​ញាប់​នៅអាមេរិក បើ​លោកជាប់ឆ្នោត​ជា​ប្រធានាធិបតី ​។ ទោះហាម​ឃាត​បណ្តោះ​អាសន្នមែន តែសម្តី​បែបនេះ​បានធ្វើ​ឲ្យ​មានការ​ខឹងសម្បារ​និង​ការ​ថ្កោលទោស​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ថែមទៀត​ផង​៕

សូមស្ដាប់សំឡេង៖


សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​