ICC-Preah Viheaបើក​កិច្ចប្រជុំពេញអង្គ​លើក​ទី២ដើម្បី​បន្តការងារ​ជួសជុល អភិរក្ស​ប្រា​សាទ​ព្រះវិហារ

សៀមរាប៖ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ព្រះវិហារ (ICC-Preah Vihea) បាន​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី២របស់ខ្លួន ក្នុង​បំណង​បន្ត​លើ​ការងារ​ជួសជុល អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទព្រះវិហារ។ កិច្ចប្រជុំ​ធ្វើឡើង​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី២១ មីនា​នេះ ដែលមាន​សហប្រធាន​ឥណ្ឌា និង​ចិន។

មិន​ខុសពី​កិច្ចប្រជុំ ICC-Angkor ដែរ ICC-Preah Vihea ធ្វើឡើង​ដើម្បី​ផ្តោតលើ​ការងារ​ជួសជុល អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទព្រះវិហារ។ ICC-Angkor គឺជា​គណៈកម្មាធិការ​មួយ​ដាច់ដោយឡែក ដោយ​ផ្តោតលើ​ការងារ ក្នុង​រមណីយដ្ឋាន​អង្គរ។

គណៈកម្មាធិការ ICC-Preah Vihea បង្កើតឡើង​នៅ​ឆ្នាំ២០០៦ គឺ​មុន២ឆ្នាំ​ដែល​ប្រាសាទព្រះវិហារ ត្រូវបាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ប្រទេស​កាណាដា។ កិច្ចប្រជុំពេញអង្គ​រប​ស់​ខ្លួន​នៅថ្ងៃនេះ គឺ​ដើម្បី​បន្ត​លើ​ការងារ​ជួសជុល អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទព្រះវិហារ ដែល​រង​ការខូចខាត​នាពេល​កន្លង។ កិច្ចប្រជុំ ICC-Preah Vihea គឺមាន​សហប្រធាន​ឥណ្ឌា និង​ចិន ជា​អ្នកសម្របសម្រួល ដោយមាន​ការចូលរួម​ពី​បណ្តា​ស្ថាប័ន​មួយចំនួន មាន​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជាដើម៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​