Jose Mourinho នឹងមកដឹកនាំបិសាចក្រហមនៅ ខែមិថុនា២០១៦ ខាងមុខ

លោក Jose Mourinho បានព្រមព្រៀងចុះកុងត្រាមុនបញ្ចប់រដូវកាល 2015-2016 នេះដើម្បីដឹកនាំក្លឹបបិសាចក្រហម Man.United​ នេះបើយោងតាមកាសែតនៅប្រទេសអេស្បាញ Spanish newspaper El Pais បានចុះផ្សាយ កាលពីរាត្រីថ្ងៃសៅរ៏ ទី១៩មិនា ២០១៦ កន្លងទៅនេះ។

jose

អតីតអ្នកចាត់ការទូទៅក្លឹបតោខៀវឆៀលសុី និងទទួលបានទឹកប្រាក់រហូតដល់ £15million ជាសំណងបើសិនជាការតែងតាំងមិនបានធ្វើតាមការគ្រោងទុកនៅខែមិថុនានោះទេ។ អ្នកចាត់ការដែលមានរហ័សនាមថា Special one ដែលត្រូវក្លឹប Chelsea បណ្តេញចេញកាលពីខែធ្នូរូបនេះ ដើរទត់ខ្យល់អត់ការងារធ្វើជិតបីខែមកហើយ ហើយគាត់​អន្ទះសារចង់មកដឹក​នាំក្រុមបាល់ទាត់ខ្លាំងណាស់ ពិសេសគឺគាត់ផ្តោតទៅលើក្លឹបបិសាចក្រហម​នៅរដូវក្តៅនេះ​តែម្តង។​

កាសែតនៅប្រទេសអេស្បាញនេះដដែលក៏បានបញ្ជាក់ដែរថា អតីតអ្នកចាត់ការទូទៅក្លឹប​ Porto, InterMilan,​Real.Madrid រូបនេះ និងត្រូវមកជំនួសតំណែងអ្នកចាត់ការបច្ចុប្បន្នគឺលោក Luis van gaal ពេលបញ្ចប់​រដូវការBarclay Premier league 2015-2016នេះ។

ប៉ុន្តែអ្វីៗគឺមិនទៀងទាត់ទេ ក្លឹបបិសាចក្រហមអាចនិង​មានការ​ផ្លាស់ប្តូរ​គំនិត​រឺលុបកិច្ចសន្យាចោលដោយផ្តល់សំណងដល់បុរសជនជាតិព័រទុយហ្គាល់រូបនេះរឺយ៉ាងណា គឺយើងរង់ចាំ​មើល​ទាំងអស់គ្នានៅថ្ងៃទី១ខែមិថុនា២០១៦ និងដឹងការពិតជាក់ជាមិនខាន។

អត្ថបទ៖ ប៉ូលីន
ប្រភព៖ mirror