លោក Klopp មិន​បោះ​បង់​​ការ​ប្រជែង​យក​កៅអី Champions League ឡើយ

លោក Jurgen Klopp បាន​បដិ​សេធក្នុង​ការ​​បោះ​បង់​ក្តី​សង្ឃឹម​របស់ក្រុម Liverpool ក្នុង​ការ​​​ប្រជែង​ដណ្តើម​​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន បើ​ទោះ​បី​បាន​ខ្ជះ​ខ្ជាយ​ការ​នាំ​មុខ​២​គ្រាប់​នៅលើ​ទឹក​ដីក្រុម Southampton ក៏​ដោយ​។ ការ​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៣-២ របស់​ក្រុម Liverpool មានន័យ​ថា ពួកគេមិន​អាច​ដណ្តើម​យក​ប្រៀប​ទៅលើការ​បរា​ជ័យ​ក្នុងផ្ទះខ្លួន​ឯង​​របស់​ក្រុម Manchester City ក្រោម​ស្នា​ដៃ​ក្រុម Manchester United ដើម្បី​ដេញ​តាមពីក្រោយ​ក្រុម​របស់​លោក Manuel Pellegrini ត្រឹម​តែ​៤​ពិន្ទុឡើយ​។

kloppប៉ុន្តែ លោក Klopp បាន​បញ្ជាក់​ថា ជាមួយនឹងការ​នៅសល់៩​ប្រកួត​ទៀត ក្រុម​របស់​លោក​​នៅ​តែ​អាច​ធ្វើ​ការ​ប្រជែង បើ​ទោះ​បី​​លោក​បាន​ទទួល​ស្គាល់​ថា ពួក​គេ​​មិនអាច​បង្ហាញពី​ទម្រង់​លេង​ឲ្យ​បាន​ល្អក្នុង​ការ​ប្រកួត​តង់​ទី​២​នៅ​​កីឡ​ដ្ឋាន St Mary’s ក៏​ដោយ​។ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «​វា​នៅមាន​២៧​ពិន្ទុ​ទៀត​​ដើម្បី​ធ្វើ​ការ​ដណ្តើម​យក​។ យើង​អាច​ដណ្តើម​បានពិន្ទុនោះ ហើយ​វា​មាននូវ​ឱកាស​មួយ​​​។ យើង​មិន​ត្រូវ​តែ​​សុបិន​ឡើយ ដោយ​យើង​ត្រូវ​តែ​លេង​បាល់​ទាត់ និង​ឈ្នះ​ការ​ប្រកួត​ផ្សេង​ៗ​»​។ លោក Klopp បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពីក្រុម​របស់​លោក​​ហាក់​ដូច​ជា​ស្ថិតក្នុង​ការ​គ្រប់​គ្រង​ទាំង​ស្រុងក្នុង​តង់​ទីមួយ ក្រោយពីមានគ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​ពី​សំណាក់​កីឡាករ Philippe Coutinho និង Daniel Sturridge​។ Southampton បាន​វាយ​បក​វិញ​ដើម្បី​​ដណ្តើម​បាន​៣​ពិន្ទុ​ពេញ ខណៈ​ដែល Sadio Mane បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ដោយ​គ្រាប់​បាល់​ទី​២​នៅ​នាទី ទី​៨៦​របស់​គេ​ជា​គ្រាប់​បាល់​ឈ្នះ ក្រោយ​ពី Graziano Pelle បាន​រក​គ្រាប់​បាល់​តាម​ស្មើ​៕

ប្រភព​ព័ត៌មាន៖ Bangkok Post