រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា កំពុង​ជួបពិភាក្សា​ការងារ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា កំពុង​ជួបពិភាក្សា​ការងារ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩ និង​១៥ នាទី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ នេះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​នឹង​កំពុង​ជួប​ជាមួយ​លោក​លោក​ Masakasu Hamachi ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​សមាជិក​សភា​ជប៉ុន ដែល​បាន​នឹង​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក​Masakasu Hamachi ​នេះដែរ លោក​នឹង​ធ្វើជា​អធិបតី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន សរុប​ជា​ទឹកប្រាក់​២២០១៣ លាន​យ៉េន ដែល​ប្រហាក់ប្រហែល​ជិត​២០០ លាន​ដុល្លារ។

ពិធី​ចុះហត្ថលេខា នឹង​ធ្វើ​ឡើង​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក​យូ​ជី គូ​ម៉ា​ម៉ា​រូ (Yuji KU MAMARU) ​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ នា​វិមាន​សន្តិភាព។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឲ្យ​ដឹង​ដែរ​ថា លិខិត​ប្តូរ​សារ និង​កំណត់​ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​ទាំងនោះ​មាន​ដូចជា ទី​១. ​ហិរញ្ញប្បទាន​ឥត​សំណង មាន​ទឹកប្រាក់​ចំនួន​៤.៧១៥​លាន​យ៉េន សម្រាប់​អនុវត្តន៍​គម្រោង​២ រួមមាន ក​. ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ពាន​ជ្រោយ​ចង្វារ ដែល​មាន​ទឹកប្រាក់​ចំនួន ៣.៣៤៣​លាន​យ៉េន ខ​. ជំនួយ​សម្ភារៈ​បច្ចេកទេស​បោសសំអាត​មីន​ដំណាក់កាល​ទី​៧ ដែល​មាន​ទឹកប្រាក់​ចំនួន​១.៣៧២​លាន​យ៉េន ទី​២.​ឥណទាន​សម្បទាន​ដែល​មាន​ទឹកប្រាក់​ចំនួន ១៧.២៩៨​លាន​យ៉េន សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នៅ​ផ្លូវជាតិ​លេខ​៥ “​កំណាត់​ផ្លូវ​ពី​ព្រែ​កក្តា​-​ធ្លា​ម្អម​” ​ដំណាក់កាល​ទី​២។

សូម​បញ្ជាក់ថា កាលពី​១២ ខែកុម្ភ​: ឆ្នាំ​២០១១ ​លោក​Yutaka Banno ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភ: ​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ស្ពាន​អ្នក​លឿង​ ​ជាមួយ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គម្រោង​សាង​សង់​ស្ពាន​អ្នក​លឿង​នោះ ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​១២​ពាន់​១៧៩ លាន​យ៉េន ជា​ស្ពាន​ដែល​ប្រើ​ខ្សែកាប​យោង​ប្រវែង​សរុប ៥.៣១៥​ម៉ែត្រ និង​ផ្គុំ​ឡើង​ដោយ​កំណាត់​តួ​ស្ពាន​ប្រវែង​២.២១៥​ម៉ែត្រ ហើយ​ក្នុង​នោះ​មាន​កំណាត់​ជា​ផ្លូវ​ភ្ជាប់​ក្បាលស្ពាន​ទាំងសងខាង​ប្រវែង​៣.១០០​ម៉ែត្រ​៕