លោក សួន សេរី​រដ្ឋា យកពាក្យ​បណ្ដឹង​ឧទ្ធរណ៍​ប្ដឹង​ឯកឧត្ដម ហោ ណាំហុង ទៅ​ដាក់​ឧទ្ធរណ៍​

លោក សួន សេរី​រដ្ឋា យកពាក្យ​បណ្ដឹង​ឧទ្ធរណ៍​ប្ដឹង​ឯកឧត្ដម ហោ ណាំហុង ទៅ​ដាក់​ឧទ្ធរណ៍​



ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែ​មីនា​នេះ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ នឹង​ទៅដល់​តុលាការ​សាលាដំបូង ដើម្បី​យកពាក្យ​បណ្ដឹង​ឧទ្ធរណ៍ ប្ដឹង​លោក ហោ ណាំហុង ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់។

លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅមុខ​តុលាការ​ថា ប្រសិនបើ​តុលាការ​សាលា​ឧទ្ធរណ៍​មិន​កាត់ក្ដី​ផ្ដល់​យុត្តិធម៌​ទេ យើង​នឹង​ទៅ​ប្តឹង​តុលាការ​កំពូល​ទៀត ពីព្រោះ​នេះ​ជា​រឿង​បរិហារកេរ្តិ៍​៕