ជនរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​៦២​គ្រួសារ ​នៅ​ស្រុក​ម៉ាឡៃ​ទទួល​អំណោយ​ពី​អ្នក​តំណាងរាស្ត្រ​ និង​អាជ្ញាធរ​ខេត្ត​

ជនរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​៦២​គ្រួសារ ​នៅ​ស្រុក​ម៉ាឡៃ​ទទួល​អំណោយ​ពី​អ្នក​តំណាងរាស្ត្រ​ និង​អាជ្ញាធរ​ខេត្ត​

បន្ទាយមានជ័យ​ ៖ អំណោយ​មនុស្ស​ធម៌ ជា​គ្រឿង​ឧបភោគបរិភោគ ស័ង្កសី សម្រាប់​ជួសជុល​ និង សា​ង​សង់ផ្ទះ​ ត្រូវ​បាន​អ្នកតំណាងរាស្ត្រ​មណ្ឌល​បន្ទាយមានជ័យ​មាន ​ឯកឧត្ដម ប៉ាល់ សំអឿន លោ​ក​ជំទាវ នួ​ម សុភ័ណ និង​អាជ្ញាធរ​ខេត្ត​ នាំ​យក​ប្រគល់​ដល់​គ្រួសារ​ជនរងគ្រោះ​ ដោយ​ខ្យល់​កន្ត្រាក់​៦​២​គ្រួសារ នៅ​ស្រុក​ម៉ាឡៃ កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។​

លោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ​និយាយ​ថា​ កាលពី​ថ្ងៃទី​១១ ខែ​មីនា​ កន្លងទៅ​មាន​ខ្យល់​កន្ត្រា​ក់​លាយឡំ​នឹង​ភ្លៀង​កក់ខែ​នៅ​ចន្លោះ​ម៉ោង ៦​ទៅ​៧ បង្ក​ប៉ះពាល់​ខូចខាត​ផ្ទះ​ពលរដ្ឋ​សរុប​៦២ ខ្នង​ផ្ទះ ក្នុង​នោះ​ឃុំ​បឹងបេង ​ខូចខាត​២៦ ខ្នង​ផ្ទះ ​ហើយ​ខូចខាត​ទាំងស្រុង​៦​ខ្នង​ផ្ទះ ឃុំ​ទួល​ពង្រ​៥​ភូមិ គឺ​ភូមិ​អូរ​អំពិល ភូមិ​ទួល​ប្រាសាទ ភូមិ​សន្តិភាព និង​ភូមិ​អូរ​ស្រឡៅ​ជ្រុំ ខូចខាត ៣៥​ខ្នង​ផ្ទះ ឃុំ​អូ​សំព័រ​១ ខ្នង​ផ្ទះ និង​ដំបូល​សាលារៀន​១​ខ្នង​។​

លោក សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​ នេះ​ជា​អកុសល ដែល​ពលរដ្ឋ​ក្នុងស្រុក​ម៉ាឡៃ ទទួលរង​គ្រោះ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​ដំបូង​គេ ក្នុង​ថ្ងៃ​ភ្លៀង​កក់ខែ​ ហើយ​ធ្វើឲ្យ​ផ្ទះ​សំ​បែង រលំ​បាក់​ខូចខាត បាត់បង់​ទី​ជម្រក​ស្នាក់នៅ​ទើប​អាជ្ញាធរ​ខេត្ត បាន​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សប្បុរសជន​នាំ​អំណោយ​សប្បុរសធម៌​ចែក​ជូន​ពលរដ្ឋ​នា​ពេល​នេះ​រួមមាន​ ស័ង្កសី ១០០០ សន្លឹក សម្រាប់​៦២​ខ្នង​ផ្ទះ អង្ករ​៥០​គីឡូក្រាម ឃីត​មួយ​កញ្ចប់ ទឹកត្រី​ ទឹកស៊ីអ៊ីវ ទទួល​ក្នុង​១​ខ្នង​ផ្ទះ សម្រាប់​ដោះស្រាយ​ជីវភាព​បណ្ដោះ​អាសន្ន​៕