កង​វិស្វកម្ម​២​នាក់ ​និង​អ្នក​បើកបរ​ម្នាក់​ ផ្ទុះ​កង់​ឡាន​ របួស​ និង​ស្លាប់​យ៉ាង​រន្ធត់

កង​វិស្វកម្ម​២​នាក់ ​និង​អ្នក​បើកបរ​ម្នាក់​ ផ្ទុះ​កង់​ឡាន​ របួស​ និង​ស្លាប់​យ៉ាង​រន្ធត់



ភ្នំពេញ ​៖ ​កង​វិស្វកម្ម​២​នាក់ និងអ្នកបើកបរម្នាក់​​ បាន​ផ្ទុះ​កង់​ឡាន​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​២នាក់ ​និង​ស្លាប់​ម្នាក់​​យ៉ាង​អាណោចអាធ័ម​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦ ​ នៅ​ចំណុច​បន្ទាយ​កង​វិស្វកម្ម​នៃ​ក្រសួង​ការពារ​ជាតិ ស្ថិត​ក្នុង​ភូមិ​លូ ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់​នោះ​ បាន​អង្គុយ​ផ្សារ​យ៉ាន់​ជាប់​កង់ឡាន ដោយ​មិន​បាន​បន្ធូរ​កង់ ​បណ្ដាល​ឲ្យ​ផ្ទុះ​ខ្ទាត​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា។

ជនរងគ្រោះ​​​ទាំង​៣​នាក់​នោះ ​ទី​១.​ឈ្មោះ​លី ប៊ុន​ហៀ​ង អាយុ​៤៧​ឆ្នាំ​ ជាអ្នកបើកបរ(​ស្លាប់​)​។ ទី​២. ​ឈ្មោះ​ភឹម សូ ​អាយុ​៤០​ឆ្នាំ រង​របួស​ធ្ងន់ ទី​៣.​ឈ្មោះ​សេត វី​ណា អាយុ​៤៣​ឆ្នាំ។ អ្នករងរបួសធ្ងន់ទាំង២នាក់នេះ​ ជា​យោធា​នៃ​កង​វិស្វកម្ម៕

កង​វិស្វកម្ម​២​នាក់ ​និង​អ្នក​បើកបរ​ម្នាក់​ ផ្ទុះ​កង់​ឡាន​ របួស​ និង​ស្លាប់​យ៉ាង​រន្ធត់

កង​វិស្វកម្ម​២​នាក់ ​និង​អ្នក​បើកបរ​ម្នាក់​ ផ្ទុះ​កង់​ឡាន​ របួស​ និង​ស្លាប់​យ៉ាង​រន្ធត់