នាយ តាក់ស៊ី រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ ក្រោយ​បែក​ធ្លាយ​រូបថត​ចង.ក​ សម្លាប់​ខ្លួន​

នាយ តាក់ស៊ី រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ ក្រោយ​បែក​ធ្លាយ​រូបថត​ចង.ក​ សម្លាប់​ខ្លួន​



ភ្នំពេញ ​៖ កាលពី​ថ្មីៗ​នេះ ​តារា​កំប្លែង​នាយ តាក់ស៊ី បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់ពី​បែក​ធ្លាយ​រូបថត​២​ ឬ​៣​ស្លឹក​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ធ្វើ​អាឃាត​ដោយ​ការ​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ឈើ​គួរ​ឲ្យ​រន្ធត់​ទាំង​គ្មាន​នរណា​បាន​ដឹង​ច្បាស់​ពី​មូលហេតុ​នោះ​។

តាមរយៈ​ការ​បែក​ធ្លាយ​រូបថត​បែបនេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​សម្ដែង​អារម្មណ៍​សោក​ស្ដាយ​ និង​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ ព្រោះ​នឹក​ស្មាន​តែ​ជា​ការ​ពិត។ ផ្ទុយ​ពី​ការពិត​នេះ ​គ្រាន់តែ​ជា​ការ​ថត​សម្ដែង​ខ្សែភាពយន្ត​រឿង​ភាគ​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​មួយ​ប៉ុណ្ណោះ​ ខណៈ​មាន​សំនួរ​ជាច្រើន​បាន​លើក​ឡើង​ថា តើ​រឿង​ពិតមែន​ឬទេ​? តាក់ស៊ី មិនដែល​ប្រកាស​ឬ​ទម្លាយ​ប្រាប់​ពី​វិបត្តិ​អ្វី​ទេ តែ​ហេតុ​អ្វី​បែរជា​ស្ងាត់ៗ​ នាយ​ត្រូវ​ជ្រើស​យក​ផ្លូវ​បញ្ចប់​ជីវិត​ខ្លួនឯង​ដូច្នេះ​ទៅវិញ​…..? ​សំនួរ​ទាំងនេះ​ធ្វើ​ឡើយ​ពី​សំណាក់​ទស្សនិកជន តាមរយៈ​ការ​ផ្ញើ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ក៏ដូចជា​មានការ​ទំនាក់ទំនង​សុំ​ការ​សម្ភាសន៍​តាម​ទូរស័ព្ទ​របស់​ក្រុម​អ្នក​សារ​ព័ត៌មាន​គ្រប់​បណ្តា​អង្គភាព​ ដើម្បី​ដឹង​ច្បាស់​ពី​ការពិត​។ ​ប៉ុន្តែ​ជា​ចម្លើយ ​ត្រូវ​នាយ​ប្រាប់​មកវិញ​ថា ជា​ការ​ថត​សម្តែង​ភាពយន្ត​ប៉ុណ្ណោះ​ មិនមែន​រឿង​ពិត​ទេ​។​

បន្ទាប់ពី​ទទួល​បាន​ចម្លើយ​ពិត​ថា ​គ្រាន់តែ​រូបថត​សម្តែង​ភាពយន្ត​ហើយ​នោះ គេ​សង្កេតឃើញ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ និង​ទស្សនិកជន​ជាច្រើន​សម្តែង​អារម្មណ៍​ហួស​ចិត្ត​ ព្រមទាំង​រិះគន់​យ៉ាង​ចាស់​ដៃ​ចំពោះ​ទង្វើ​ដែល​នាយ តាក់ស៊ី បញ្ចេញ​រូបភាព​ចង.ក ​សម្លាប់​ខ្លួន ​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ច្របូកច្របល់​ព័ត៌មាន​ភ្ញាក់ផ្អើល​ស្ទើរ​មួយ​ប្រទេស​ ព្រោះ​មិន​គួរ​យក​រឿង​អញ្ចឹងៗ​មកលេង​សើច​ឡើយ។

ទាក់ទង​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ​ តារា​កំប្លែង​កំពុង​មាន​ទីផ្សារ​សម្ដែង​ខ្ពស់ ​នាយ តាក់ស៊ី ក៏បាន​ចេញមុខ​បញ្ជាក់​ថា វា​គ្រាន់តែ​ជា​ការ​សម្ដែង​រឿង​របស់​ផលិតកម្ម​រ៉ុ​ក​ដែល​មាន​ចំណងជើង​ថា ជំនួញ​អាគមន ហើយ​អ្នកដឹកនាំ​តម្រូវ​ឲ្យ​លោក​សម្តែង​ចង.ក ​សម្លាប់​ខ្លួន​ ព្រោះ​ខូចចិត្ត​ខឹង​ប្រពន្ធ​៕​នាយ តាក់ស៊ី រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ ក្រោយ​បែក​ធ្លាយ​រូបថត​ចង.ក​ សម្លាប់​ខ្លួន​