នារី​ម្នាក់​ ត្រូវ​រថយន្ត​ដឹកទំនិញ​ធុន​ធំ ​បុក​អូស​កង់​ចូល​ក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​រង​របួ​ស​ធ្ងន់​

នារី​ម្នាក់​ ត្រូវ​រថយន្ត​ដឹកទំនិញ​ធុន​ធំ ​បុក​អូស​កង់​ចូល​ក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​រង​របួ​ស​ធ្ងន់​



​ភ្នំពេញ ​៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង ​បើក​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​នារី​ម្នាក់ ​កំពុង​ជិះ​កង់​អូស​នៅ​ក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់។​ គ្រោះថ្នាក់​នេះ​បាន​កើត​កាលពី​ពេលព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៤៣២ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជ​ធានី​ភ្នំពេញ​។​

សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី​ម្នាក់​ជិះ​កង់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៣២​ក្នុង​ទិសដៅ​ពី​លិចទៅ​ជើង​ លុះ​មកដល់​ចំណុច​កើត​ហេតុ​ខាងលើ​ ក៏​ស្រាប់​តែ​មាន​រថ​យន្ត​ ម៉ាក​យី​ឌុប​១​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3C-0447 ធ្វើដំណើរ​ស្រប​ទិស​គ្នា​បាន​ជ្រុ​ល​បុក​កង់​ពេញទំហឹង​ បណ្ដាល​ឲ្យ​កង់​ខ្ទាត​ចូល​ទៅ​ក្រោម​រថយន្ត ចំណែក​នារី​រង​របួស​ធ្ងន់​។​

ក្រោយ​ កើតហេតុ​រថយន្ត​បង្ក ​និង​ម៉ូតូ​រងគ្រោះ ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ន​គរបាល​ចរាចរណ៍​ផ្លូវគោក ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

នារី​ម្នាក់​ ត្រូវ​រថយន្ត​ដឹកទំនិញ​ធុន​ធំ ​បុក​អូស​កង់​ចូល​ក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​រង​របួ​ស​ធ្ងន់​