ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​៧៨០​គ្រួសារ នៅ​ខេត្ត​ព្រៃវែង​

ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​៧៨០​គ្រួសារ នៅ​ខេត្ត​ព្រៃវែង​

ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦ លោក លាភ ភា​រុន អភិបាលក្រុង​ព្រៃវែង និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រៃវែង បាន​រៀបចំ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន​៧៨០​គ្រួសារ​ នៅ​ភូមិ​លេខ​៨ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង។​

លោក អេង ផេង​អាន អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​ការងារ​រួម នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ​កម្ម​សំណង់​ និង​សុរិយោដី​ខេត្ត​ព្រៃវែង​បាន​មា​ប្រសាសន៍​ថា លទ្ធផល​ដែល​សម្រេច​បាន​គឺ​អាស្រ័យ​ដោយ​បាន​ការ​ចូល​រួម​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​របស់​ក្រុង​ និង​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ផ្ទាល់​សហការ​គ្នា​បាន​ល្អ​ក្នុង​ការ​ចូលរួម​បង្ហាញ​នូវ​ការ​កំណត់​ព្រំ​ដី​របស់​ខ្លួន​ និង​បាន​សម្របសម្រួល​គ្នា​គ្រប់​ទំនាស់។

លោក លាភ ភា​រុន អភិបាលក្រុង​ព្រៃវែង​បាន​មាន​មតិ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​បន្ទាប់​ពី​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ទៅ ត្រូវ​ថែរក្សា​ឲ្យ​បាន​ល្អ ​កុំ​ឲ្យ​រហែក ​ឬ​បាត់បង់ ​ពីព្រោះ​ប័ណ្ណ​កម្មសិទ្ធិ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ទុកជា​ឯកសារ​សម្គាល់​ដី​របស់​ខ្លួន​ និង​ទុកជា​កេរ្តិ៍មរតក​សម្រាប់​ចែក​កូនចៅ​ទៅ​ថ្ងៃ​អនាគត​៕