គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២០មីនា​ កើតឡើង​១០​លើក ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២០មីនា​ កើតឡើង​១០​លើក ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេ​ស​កើតឡើង​ចំនួន ១០​លើក ក្នុង​នោះ​យប់ ៥​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ២​នាក់ ( ស្រី ១​នាក់ ) រង​របួស​ធ្ងន់ ៩​នាក់ ( ស្រី ៤​នាក់ ) និង​របួសស្រាល ១០​នាក់ ( ស្រី ៤​នាក់ )។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១០​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៦​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៩​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៦​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ១​គ្រឿ​ង និង​ថ្មើរជើង ១​នាក់។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរា​ច​រណ៍ រួមមាន ល្មើស​ល្បឿន ៥​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក , មិន​ប្រកាន់​ស្តាំ ២​លើក ,​ស្រវឹង ១​លើក , និង​បត់​គ្រោះថ្នាក់ ១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៨​នាក់ ( យប់ ២​នាក់ )។​

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក និង ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ៤​លើក។ យានយន្ត​បង្ក​ហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​ធុន​តូច ៦​លើក និង​រថយន្ត​ធុន​ធំ ១​លើក។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀ​ត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តក្រចេះ ១​លើក ស្លាប់ ១​នាក់ ( ស្រី ) ខេត្ត​រតនគីរី ១​លើក ស្លាប់ ១​នាក់ ខេត្ត​ព្រះសីហនុ ៣​លើក របួស ៥​នាក់ ( ស្រី ៣​នាក់ ) និង​ខេត្តពោធិ៍សាត់ ១​លើក របួស ៥​នាក់ ( ស្រី ២​នាក់ )។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៤៧៣៤​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១៩៣៩​គ្រឿង និង​ពិន័យ​សរុប ២៧៩៥​គ្រឿង៕

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២០មីនា​ កើតឡើង​១០​លើក ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២០មីនា​ កើតឡើង​១០​លើក ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​