លោក​ហ៊ុន ​ម៉ាណែត ​៖ ​យើង​ទទួល​ស្គាល់​ថា​យើង​មាន​ចំណុចខ្សោយ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ជាងគេ

លោក​ហ៊ុន ​ម៉ាណែត ​៖ ​យើង​ទទួល​ស្គាល់​ថា​យើង​មាន​ចំណុចខ្សោយ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ជាងគេ



កំពង់ចាម ​៖​ លោក​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បែបនេះ នៅ​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៦។ នៅ​ក្នុង​ពិធី​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់ លោក​លូ គឹមឈន់ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​ផង​ដែរ។

ជាមួយ​គ្នា​នោះ​ដែរ ​លោក​ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​អបអរសាទរ​​ ចំពោះ​យុវជន ដែល​បក្ស​បាន​ផ្ដល់​កិត្តិយស និង​ភារកិច្ច​ជូន ព្រមទាំង​បាន​ថ្លែងអំណរគុណ​យុវជន​ដែល​បាន​ជួយ​ការងារ​ជាច្រើន​ក្នុង​ការ​បម្រើប្រជាជន​ និង​គណបក្ស​នា​ពេល​កន្លង​មក។

លោក​បន្ត​ថា គណបក្ស​ប្រជាជន​គឺ​ជា​គណបក្ស​ធំ​ជាង​គេ ជា​គណបក្ស​ដែល​ដឹកនាំ​ប្រទេស ធ្វើ​សកម្មភាព​ច្រើន​ជាងគេ​ក្នុង​ការ​រំដោះ​ប្រទេសជាតិ​ និង​កសាង​ប្រទេស​តាំងពី​បាតដៃ​ទទេ​មិន​ដូច​គណបក្ស​ខ្លះ​ទើបតែ​ជិះ​យន្តហោះ​មក​ធ្វើ​សកម្មភាព​នៅ​ក្នុង​ឆ្នាំ​១៩៩៨​នោះ​ទេ។ គណបក្ស​ប្រជាជន​បាន​ប្រែក្លាយ​ប្រទេស​មួយ ​ដែល​មាន​សង្គ្រាម​ហែកហួរ​គ្នា​តាំងពី​៥០០​ឆ្នាំ​មក​ជា​ប្រទេស ​ដែល​គេ​ទទួលស្គាល់​នៅ​លើ​ពិភពលោក។ គណបក្ស​ប្រជាជន​បាន​ឈ្នះ​ និង​នៅតែ​បន្ត​ឈ្នះ យើង​ឈ្នះ​គ្រប់​ឧបសគ្គ​ទាំងអស់ ឈ្នះ​ការ​ដណ្តើម​ពី​អាណានិគម ឈ្នះ​ក្នុង​ការ​រំដោះ​ប្រទេស​ពី​របប​ប៉ុល ពត ឈ្នះ​នៅ​ក្នុង​ការ​ថែរក្សា​សន្តិភាព ​និង​បង្រួបបង្រួម​ជាតិ។

លោក​បន្ថែម​ថា បទពិសោធន៍​ និង​ភាព​ចាស់ទុំ​ខាង​នយោបាយ​គឺ​មាន​សារៈសំខាន់​ណាស់។ គោលនយោបាយ​របស់​គណបក្ស​គឺ​បង្ក​ឱកាស​ឲ្យ​យុវជន​រស់រាន​មាន​ជីវិត ឱកាស​អភិវឌ្ឍ​ខ្លួន ​ឱកាស​សិក្សា​រៀន​សូត្រ និង​ឱកាស​ការងារ។ នេះ​ហើយ​គឺជា​ផលប្រយោជន៍​ដែល​យុវជន​ទទួល​បាន។ គេ​ព្រួត​វ៉ៃ​យើង និង​មាន​បរទេស​ជួយ​នៅ​ពីក្រោយ ប៉ុន្តែ​យើង​នៅតែ​ឈ្នះ​នេះ​ជា​មោទនភាព​របស់​យើង។

លោក​បាន​បញ្ជាក់​​ថា យើង​ទទួល​ស្គាល់​ថា​យើង​មាន​ចំណុចខ្សោយ ប៉ុន្តែ​គណបក្ស​ប្រជាជន​ជា​ជម្រើស​ល្អ​ជាងគេ ហេតុអ្វី​?
o យើង​រស់​ដោយសារ​ថ្ងៃ​រំដោះ​៧​មករា​
o មាន​គោល​ការណ៍​ច្បាស់​លាស់​មិនដែល​ដើរ​សន្យា​ចោល​ដូច​គណបក្ស​ដទៃ​
o ផ្តល់​ឱកាស​ឲ្យ​យុវជន​
o មាន​ស្នាដៃ​ច្រើន ​និង​មាន​ធនធាន​ច្រើន​
o ប្រធាន​គណបក្ស​មាន​ភាព​ក្លាហាន​ និង​ទទួលខុសត្រូវ​មិនដែល​រត់ចោល​ប្រជាជន​មិន​ដូច​មេបក្ស​មួយ​មិន​មាន​ការទទួលខុសត្រូវ​សូម្បីតែ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រួសារ សីលធម៌ និង​គុណធម៌​។​
o ខិតខំ​កែលម្អ ​និង​ដោះស្រាយ​តម្រូវ​ការ​ជូន​ប្រជាពលរដ្ឋ។

លោក​បាន​បញ្ជាក់​ទៀត​ថា យើង​បង្ក​ឱកាស​ឲ្យ​គណបក្សប្រឆាំង​ចូលរួម​សកម្មភាព​លើក​ស្ទួយ​វប្បធម៌​ជាតិ​ និង​រួបរួម​គ្នា​ក្នុងនាម​ជា​ខ្មែរ​។ សម្តេច​តេ​ជោ​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​បែបយ៉ាង​ដើម្បី​ធ្វើ​កំណែទម្រង់ ​និង​បាន​ប្រើប្រាស់​ហ្វេសប៊ុក​ដើម្បី​ដោះស្រាយ​តម្រូវ​ការ​ជូន​ប្រជាពលរដ្ឋ។ លោក​ក៏​បាន​ផ្ដាំផ្ញើ​ឲ្យ​យុវជន​បក្ស​ត្រូវ​សម្រួច​ឆន្ទៈ​​ ហ៊ាន​ចេញមុខ​ធ្វើ​សកម្មភាព ធ្វើអំពើ​ល្អ​ជួយ​ដល់​គណបក្ស​និង​បម្រើប្រជាជន គាំទ្រ​គណបក្ស។

លោក​លូ គឹមឈន់ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា យុវជន​ថ្ងៃនេះ​មាន​កិត្តិយស​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្ដល់​ការ​ទុកចិត្ត ​និង​ភារកិច្ច​ជូន​។ យុវជន​ត្រូវ​ខិតខំ​បំពេញភារកិច្ច​ការពារ​ប្រជាជន​ ការពារ​សន្តិភាព ការពារ​គណបក្ស​ និង​ចូលរួម​អភិវឌ្ឍ​សង្គម៕

លោក​ហ៊ុន ​ម៉ាណែត ​៖ ​យើង​ទទួល​ស្គាល់​ថា​យើង​មាន​ចំណុចខ្សោយ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ជាងគេ

លោក​ហ៊ុន ​ម៉ាណែត ​៖ ​យើង​ទទួល​ស្គាល់​ថា​យើង​មាន​ចំណុចខ្សោយ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ជាងគេ

លោក​ហ៊ុន ​ម៉ាណែត ​៖ ​យើង​ទទួល​ស្គាល់​ថា​យើង​មាន​ចំណុចខ្សោយ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ជាងគេ

លោក​ហ៊ុន ​ម៉ាណែត ​៖ ​យើង​ទទួល​ស្គាល់​ថា​យើង​មាន​ចំណុចខ្សោយ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ជាងគេ

លោក​ហ៊ុន ​ម៉ាណែត ​៖ ​យើង​ទទួល​ស្គាល់​ថា​យើង​មាន​ចំណុចខ្សោយ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ជាងគេលោក​ហ៊ុន ​ម៉ាណែត ​៖ ​យើង​ទទួល​ស្គាល់​ថា​យើង​មាន​ចំណុចខ្សោយ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ជាងគេ