រក​ឃើញ​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ធំ​ពី​ KyoCChon​ ហើយ

រក​ឃើញ​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ធំ​ពី​ KyoCChon​ ហើយ



ភ្នំពេញ ​៖ កម្មវិធី ​Lee Min Ho Fan Club​ របស់​ហាង​មាន់​បំពង​កូរ៉េ​ក្យូ​ឆុន​(Kyochon)​ ក្នុង​ឱកាស​គម្រប់​ខួប​២៥​ឆ្នាំ​ បាន​រក​ឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​ហើយ​ គឺ​សម្រាប់​ដំណើរ​កម្សាន្ត​មនុស្ស​២​នាក់​ ទៅកាន់​ប្រ​ទេស​ម៉ាឡេស៊ី​ចំនួន​២​ថ្ងៃ​១​យប់​ ជាមួយ​នឹង​ឱកាស​ជួប​ផ្ទាល់​ជាមួយ​តារា​ម៉ូ​ដែល​ដ៏​ល្បី​ លោក ​Lee Min Ho​។​ ​ ​ ​ ​

ការ​ចាប់​រង្វាន់​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៩​ ខែមីនា ​ឆ្នាំ​២០១៦​ នៅ​ហាង​ក្យូ​ឆុន​ផ្លូវ​ប៉ាស្ទ័រ​ ក្រោយ​វត្ត​វត្ត​លង្ការ​។ អ្នកឈ្នះ​រង្វាន់​ធំ​ពី​ក្យូ​ឆុន​សម្រាប់​ដំណើរ​កម្សាន្ត​ទៅកាន់​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ា​ឡេ​ស៊ី​គឺ​បាន​ទៅលើ​ កញ្ញា​ស្រី​និ​ច​។ បន្ទាប់​ពី​នោះ​ហាង​មាន់​បំពង​ក្យូ​ឆុន ​ក៏​បាន​ផ្តល់​ការ​ចាប់​រង្វាន់​ជូន​អតិថិជន​របស់​ខ្លួន​ជាច្រើន​រង្វាន់​ទៀត​ផង​ដែរ ហើយ​សម្រាប់​អ្នកឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​មនុស្ស​២​នាក់​ ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នឹង​ត្រូវ​ចេញដំណើរ​នៅ​ថ្ងៃទី​២៥ ​ខែមីនា​នេះ​ ដែល​រាល់​ការ​ចំណាយ​ផ្សេងៗ​គឺ​ហាង​ក្យូ​ឆុន​ជា​អ្នក​ធានារ៉ាប់រង​ទាំងអស់​។​

​កញ្ញា​ស្រីនិច ​ដែល​ជា​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ធំ​ពី​ក្យូ​ឆុន​សម្រាប់​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នឹង​ជួប​ដោយ​ផ្ទាល់​ជាមួយ ​លោក ​Lee Min Ho​ ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​បាន​និយាយ​ថា នាង​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ​ដោយ​មិន​នឹក​ស្មាន​ថា ​ខ្លួន​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធ្វើ​ដំ​ណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ជាពិសេស​បាន​ទៅ​ជួប​ដោយ​ផ្ទាល់​ជាមួយ​តារា​ម៉ូ​ដែល​ក្នុង​ដួងចិត្ត​ដ៏​ល្បី​ លោក ​Lee Min Ho​ ដូច្នេះ​សោះ​។ នាង​បន្ត​ថា នាង​បាន​ចូលរួម​ផ្សងសំណាង​ក្នុង​កម្មវិធី​ Lee Min Ho Fan Club​ នៅ​ហាង​មាន់​បំពង​ក្យូ​ឆុន​ ដោយ​គ្រាន់តែ​មក​ទទួលទាន​មុខម្ហូប​ណាមួយ​នៅ​ហាង​ក្យូ​ឆុន​ចំណាយ​អស់​ត្រឹម​១០​ដុល្លារ​ ដើម្បី​ទទួល​បាន​វិក្កយបត្រ​រួច​សរសេរ​ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​ដាក់​ក្នុង​ប្រអប់​ផ្សងសំណាង​របស់​ហាង​ក្យូ​ឆុន​។​ ​ ​ ​ ​ ​

គួរ​បញ្ជាក់​ជូន​ដែរ​ថា ហាង​ក្យូ​ឆុន​គឺជា​ហាង​មាន់​បំពង​បែប​ប្រពៃណី​កូរ៉េ​ ដែល​ពេញនិយម​ទទួលទាន​បំផុត​ពី​ប្រជាជន​កូរ៉េ​។​ ក្យូ​ឆុន​ ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ ដែល​រហូត​មក​ទល់នឹង​ពេលនេះ​ ក្យូ ឆុន ​បាន​បើកហាង​ជាង​១០០០​ហាង​នៅ​ទូទាំង​ប្រទេស​កូរ៉េខាងត្បូង ​និង​ពង្រីក​សាខា​ជាច្រើន​ទៀត​នៅ​តាម​បណ្ដា​ប្រទេស​ចំនួន​៦​ក្នុង​ពិភពលោក​។ ក្នុង​នោះ​ក្យូ​ឆុន​ ក៏​មាន​វត្ត​មាននៅ​ផ្លូវ​ប៉ាស្ទ័រ​កែង​ផ្លូវ​២៨៨​សង្កាត់​បឹង​កេងកង ខណ្ឌចំការមន ក្រុងភ្នំពេញ​ជិត​មួយឆ្នាំ​ផង​ដែរ​៕

រក​ឃើញ​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ធំ​ពី​ KyoCChon​ ហើយ