ការ​ធ្វើ​ពិធី​ប្រគល់​កង់​១៥០​គ្រឿង​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទ្រទ្រង់​សុខភាព​ភូមិ​ ដែល​បម្រើ​ការងារ​នៅ​ស្រុក​ប្រតិបត្តិ​

ការ​ធ្វើ​ពិធី​ប្រគល់​កង់​១៥០​គ្រឿង​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទ្រទ្រង់​សុខភាព​ភូមិ​ ដែល​បម្រើ​ការងារ​នៅ​ស្រុក​ប្រតិបត្តិ​

កំពង់ធំ ៖ ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ទ្រទ្រង់​សុខភាព​ភូមិ ក្នុង​ខេត្ត​កំពង់ធំ ដែល​មាន​តួនាទី​ផ្សព្វផ្សាយ​អំពី​សុខភាព​ដល់​សហគមន៍ ដើម្បី​ផ្តល់​ការ​ពិភាក្សា​ពី​ការ​ថែរក្សា​សុខភាព​ផ្លូវ​ភេទ និង​ការ​ពន្យារ​កំណើត រួម​ទាំង​បង្ក​ការ​ជំងឺឆ្លង​ផ្សេងៗ ត្រូវ​បាន​លើកទឹកចិត្ត​ពី​អង្គការ MCCOBA /JOICFP. តាមរយៈ​អង្គការ​រ៉ា​ក់ បាន​ផ្តល់​កង់​ចំនួន​១៥០​គ្រឿង សម្រាប់​ជួយ​ដល់​ក្រុម​ប្រតិបត្តិ​ទ្រទ្រង់​សុខភាព នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​ខែ​មីនា​ ឆ្នាំ​២០១៦ ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ។

លោក​វេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍ថា ថ្លែង​អំណរគុណ​ដល់​អង្គការ MCCOBA /JOICFP. ដែល​បាន​ផ្តល់​អំណោយ​ជា​កង់​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ភូមិ និង​អគុណ​ចំពោះ​បងៗ ​ពូ​ មីង និង​ប្អូន​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ជួយ​ដល់​វិស័យ​សុខាភិបាល ដើម្បី​ការពារ​សុខភាព​ក្នុង​សហគមន៍ និង​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ ណែនាំ​អំពី​សុខភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ ​ក្នុង​ថ្ងៃ​នេះ​ផង​ដែរ ​អង្គការ​បាន​ផ្តល់​នូវ​កង់​ជូន​ដល់​ក្រុម​ប្រតិបត្តិ​ភូមិ ទុកជា​មធ្យោបាយ​សំខាន់ និង​មាន​ប្រយោជន៍ សម្រាប់​សម្រួល​ដល់​ការ​ធ្វើដំណើរ បើក​ថ្នាំ​របេង​ពី​មណ្ឌល​សុខភាព​ឲ្យ​អ្នក​ជំងឺ​នៅ​ក្នុង​សហគមន៍​ និង​ចុះ​តាម​ខ្នង​ផ្ទះ ផ្តល់​ថ្នាំ ចុះ​អប់រំ​ ផ្សព្វ​ផ្សាយ និង​ស្រាវជ្រាវ​ជំងឺរបេង​នៅ​ក្នុង​ភូមិ រួម​ទាំង​ប្រមូល​កុមារ​ចាក់​វ៉ាក់សាំង​ការពារ ផ្តល់​ការពិភាក្សា​ដល់​ស្ត្រី​នៅ​តាម​ខ្នង​ផ្ទះ ដើម្បី​ឲ្យ​ទៅ​ពី​និត្យ​ផ្ទៃពោះ ជំងឺ​កាមរោគ ជំងឺ​អេដស៍ ​ផ្តាសាយ​បក្សី រួម​ទាំង​ការងារ​ជាច្រើន​ទៀត​ក្នុង​វិស័យ​សុខាភិបាល។

លោក កែវ វាសនា ប្រធាន​កម្មវិធី​របេង​បាន​មានប្រសាសន៍ថា អង្គការ​JOICFP. គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ប្រទេស​ជប៉ុន ​ដែល​បម្រើ​ប្រជាជន​លើ​កម្មវិធី​បន្ត​ពូជ និង​ពន្យារ​កំណើត​ បាន​ស្នើ​សុំ​កង់​ពី​សប្បុរសជន​ជប៉ុន​សម្រាប់​ឲ្យ​សហគមន៍ នៃ​ប្រទេស​ក្រីក្រ ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​តាម​មូលដ្ឋាន នៃ​ប្រទេស ក្នុង​ទិសដៅ​បម្រើ​សុខភាព​ដល់​មាតា កុមារ ពន្យារ​កំណើត សុខភាព​ផ្លូវ​ភេទ និង​សុខភាព​បន្ត​ពូជ និង​ជំងឺរបេង​សម្រាប់​ជួយ​ដល់​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ។

តំណាង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទ្រទ្រង់​សុខភាព​ភូមិ បាន​ប្ដេជ្ញា​ចិត្ត​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ កែប្រែ​ទម្លាប់​មិនល្អ របស់​ប្រជាជន​ជម្នះ​ជំនឿ​អ​រូបិយ​បែប​អវិជ្ជមាន ឲ្យ​អ្នក​ជំងឺរបេង​ទៅកាន់​មូលដ្ឋាន​សុខាភិបាល​ដើម្បី​វិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់ពេលវេលា និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​ចំណេះ​ដឹង​ ដើម្បី​ជម្នះ​ការ​អៀនខ្មាស​ដែល​ជនបរទេស​តែង​និយាយ​ថា ​ប្រជាជន​ខ្មែរ​មិន​មាន ចំណេះ​ដឹង​ក្នុង​ការ​ថែរក្សា​សុខភាព​ ខ្ជិល គ្មាន​បង្គន់​ប្រើប្រាស់ លំនៅដ្ឋាន ​គ្មាន​អនាម័យ បានជា​កូន​ឈឺ​​ច្រើន​ហើយ​ក្រីក្រ ទើប​ពួក​យើង​ខ្ញុំ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​ខ្មែរ​មាន​ចំណេះដឹង​ស្មើ​នឹង​ប្រទេស​ជិត​ខាង។

លោក​វេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយក​ប្រតិបត្តិ​អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​រ៉ា​ក់ បាន​កោត សរសើរ​ការ​ខិតខំ​ប្រឹងប្រែង និង​ការចូលរួម​របស់​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ​ដែល​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍ ក្នុង​ការ​ផ្សព្វផ្សាយ​ចំណេះដឹង​ និង​ផ្តល់​ការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ និង​ការពិនិត្យ​ប្រភេទ​ជំងឺ ​ព្រមទាំង​នាំទៅ​មណ្ឌល​សុខភាព​៕​ការ​ធ្វើ​ពិធី​ប្រគល់​កង់​១៥០​គ្រឿង​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទ្រទ្រង់​សុខភាព​ភូមិ​ ដែល​បម្រើ​ការងារ​នៅ​ស្រុក​ប្រតិបត្តិ​