ប្រសាសន៍​សំខាន់ៗ​របស់​សម្ដេច​តេ​ជោ​ក្នុង​ឱកាស​ប្រកាស​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ព្រឹក​នេះ​

ប្រសាសន៍​សំខាន់ៗ​របស់​សម្ដេច​តេ​ជោ​ក្នុង​ឱកាស​ប្រកាស​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ព្រឹក​នេះ​



ភ្នំពេញ ៖ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​ប្រកាស​អនុវត្ត​ដំណាក់កាល​ទី៣ និង ប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​វឌ្ឍនភាព ប្រចាំឆ្នាំ ២០១៥ នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ព្រឹក​នេះ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ជា​ប្រសាសន៍​សំខាន់ៗ មួយ​ចំនួន

សម្តេច​តេ​ជោ ហ៊ុន សែន បាន​រិះគន់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ដោយ​ស្ថាប័ន​មួយចំនួន ដែល​ខុស​ការពិត​ឆ្ងាយ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ទោះជា​មន្ត្រី​ចាស់​ក៏ដោយ ឱ្យតែ​ប្រព័ន្ធ​ការងារ​ថ្មី វា​ជា​ការ​ផ្លាស់ប្តូរ​ដើម្បី​វឌ្ឍនភាព​ជាតិ និង​ប្រជាជន។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ​ការ​ផ្លាស់ប្តូរ​មិនមែន​ចាំបាច់​តែ​ដូរ​មនុស្ស​ឡើយ តែ​ការដឹកនាំ​ប្រទេស​ឱ្យ​រីកចម្រើន​ទើប​ប្រសើរ។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​ថា ការអភិវឌ្ឍន៍​ធនធានមនុស្ស គឺ​ចាំបាច់​ណាស់ ព្រោះ​ការងារ​ប្រព័ន្ធ​ថ្មី​គឺ​ត្រូវការ​ធនធានមនុស្ស​ជា​ចាំបាច់។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​ពិតប្រាកដ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​នូវ​វិស័យ​ទាំងអស់​នូវ​សមិទ្ធផល​របស់​ជាតិ។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា​ការកែទម្រង់​គឺជា​ការងារ​ស្លាប់​រស់ ដោយ​ការ​ប្រឹងប្រែង​គ្មាន​សម្រាក​ឡើយ ទើប​កម្ពុជា​ដើរ​ទាន់​សម័យកាល។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថែ្លង​អំណរគុណ​ដល់​ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​បាន​ជួយ​កម្ពុជា​លើ​វិស័យ​ជាច្រើន។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា នឹង​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​បន្ថែម​ទៀត៕