រថយន្ត​ដឹក​រថយន្ត ខ្លាច​កកិត​មែក​ឈើ រេ​ទៅ​បុក​ម៉ូតូ​ស្លាប់​១ ​របួសធ្ងន់១​

រថយន្ត​ដឹក​រថយន្ត ខ្លាច​កកិត​មែក​ឈើ រេ​ទៅ​បុក​ម៉ូតូ​ស្លាប់​១ ​របួសធ្ងន់១​



បាត់ដំបង ៖ ប្រភព​ជាច្រើន​បាន​រិះគន់​ទៅលើ​រថយន្ត​១​គ្រឿង ដែល​ជា​ប្រភេទ​រថយន្ត​សម្រាប់​ដឹក​រថយន្ត បាន​រេ​ចង្កូត​ដោយ​ចេតនា​ទៅ​បុក​លើ​ម៉ូតូ​ទាំង​កម្រោល បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ បន្ទាប់ពី​រថយន្ត​នេះ​ខំប្រឹង​គេច​កុំ​ឲ្យ​រថយន្ត​ដែល​នៅ​ខាងលើ​មានការ​កកិត​ជា​មួយ​នឹង​មែក​ឈើ​ដែល​នៅ​កាត់​ទទឹង​ផ្លូវ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់ ​ថ្ងៃ​ទី​២០ ខែ​មីនា​ ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ស្រះ​កែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង រវាង​រថយន្ត​យក្ស​សម្រាប់​ដឹក​រថយន្ត​ជាមួយនឹង​ម៉ូតូ​ក្នុងទិសដៅ​ច្រាស​គ្នា។

តាម​ការ​រៀបរាប់​ពី​មន្ត្រី​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គឺ​មាន​រថយន្ត​ខ្នាត​យក្ស​១​គ្រឿង ម៉ាក​ហ៊ីណូ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-2391 ដោយមាន​ដឹក​រថយន្ត តូចៗ​ចំនួន​៥​គ្រឿង​នៅ​ពីលើ​ផង បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ប៉ោយប៉ែត ទៅកាន់​ក្រុងភ្នំពេញ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ទៅដល់​ក្បែរ​ចំណុច​កើតហេតុ​ខាងលើ ដែល​នៅ​ខាងលើ​មាន មែក​ច័នគិរី​នៅ​កាត់​ទទឹង​ផង​នោះ ទើប​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​បាន​ងាក​ចង្កូត​ទៅ​ខាង​ឆ្វេង ដោយសារ​តែ​ខ្លាច​មែក​ឈើ​នោះ​កកិត​ទៅ​នឹង​ដំបូល​រថយន្ត​ដែល​គេ​កំពុង​ដឹក​នៅ​ខាងលើ គាប់​ជួន​នៅ​ពេល​នោះ​ដែរ ក៏​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​០៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ បាត់ដំបង 1G-3864 ដោយមាន​ជិះ​គ្នា​២​នាក់ ដែល​គេ​បាន​បើកបរ​ក្នុងទិសដៅ​ច្រាស​គ្នា បាន​បុក​ទៅលើ​ក្បាល​រថយន្ត​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅនឹងកន្លែង ចំណែក​ម្នាក់ទៀត​បាន​រង​របួសធ្ងន់​ដោយ​ផុង​លលាដ៍​ត្រង់​ថ្ងាស​ខាងមុខ​យ៉ាង​ជ្រៅ។

ភ្លាមៗ​នោះ​ដែរ មុន​ពេល​ដែល​សមត្ថកិច្ច​ចុះទៅ​ដល់ គឺ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​​បាត់ស្រមោល​ទៅ​ហើយ ដោយឡែក​ជនរងគ្រោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយសារតែ​គេ​មិន​អាច​សួរនាំ​បាន​ឡើយ​ ព្រោះ​កំពុង​ស្ថិត​ក្នុង​សភាព​សន្លប់​ស្ដូកស្ដឹង រីឯ​ម្នាក់ទៀត​ដែល​ស្លាប់​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ ទើប​ត្រូវ​បាន​នាំយកទៅ​រក្សាទុក​នៅ​ក្នុង​ទី​អារាម​វត្ត​កំពង់ព្រះ​ជា​បណ្ដោះអាសន្ន ​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី។ ក្រោយ​ពេល​កើតហេតុ ​គឺ​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕

រថយន្ត​ដឹក​រថយន្ត ខ្លាច​កកិត​មែក​ឈើ រេ​ទៅ​បុក​ម៉ូតូ​ស្លាប់​១ ​របួសធ្ងន់១​

រថយន្ត​ដឹក​រថយន្ត ខ្លាច​កកិត​មែក​ឈើ រេ​ទៅ​បុក​ម៉ូតូ​ស្លាប់​១ ​របួសធ្ងន់១​

រថយន្ត​ដឹក​រថយន្ត ខ្លាច​កកិត​មែក​ឈើ រេ​ទៅ​បុក​ម៉ូតូ​ស្លាប់​១ ​របួសធ្ងន់១​