គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​តម្រុយ​ចង់​បាន​កូន​ឆ្នាំនេះ​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​តម្រុយ​ចង់​បាន​កូន​ឆ្នាំនេះ​



ភ្នំពេញ ៖ តារា​សម្ដែង​ដែល​ជោគជ័យ​លើ​ជីវិត​ស្នេហា មុខ​ជំនួញ​និង​អាជីព​សិល្បៈ​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បន្ទាប់ពី​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​លោក គឹម សីហា ទើបបាន​រយៈពេល​មួយ​សប្តាហ៍​នាង​ក៏បាន​ប្រកាស​បើកចំហ​បង្ហាញ​ប្រាប់​តម្រុយ​ចង់បាន​កូន​ឆាប់ៗ​ក្នុង​ឆ្នាំនេះ​តែម្តង។

អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ថត​ជុំ​គ្នា​រវាង​នាង​និង​ស្វាមី​លោក គឹម សីហា ព្រម​ជាមួយ​ក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់​នា​ពេល​ថ្មីៗ​នេះ​ថា សង្ឃឹមថា​ខ្ញុំ​នឹង​មាន​កូន​ក្នុង​ពេល​ឆាប់ៗ​នេះ ។​តាមរយៈ​សា​ខ្ចី​ខាង​លើ​នេះ ​គេ​អាច​សន្និដ្ឋាន​បាន​ថា ​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ កំពុង​មាន​បំណង ប្រាថ្នា​ចង់​បាន​កូន​នៅ​ក្នុង​ឆ្នាំនេះ​ដោយ​មិន​បង្អែបង្អង់​ទុក​ពេល​ឲ្យ​កន្លង​យូរ​ទៀតឡើយ​ខណៈ​ការ​រកស៊ី​របស់​នាង​ក៏​កាន់​តែ​មាន​ភាព​កាក់កប​ខ្លាំង​ដែល​ធ្វើ​ឲ្យ​នាង​អាច​មាន​លទ្ធភាព​ចិញ្ចឹម​កូន​បាន​យ៉ាង​ងាយស្រួល​បំផុត។

ជាមួយគ្នា​នៃ​ការ​សរសេរ​បង្ហាញ​ពី​ក្តី​ប្រា​ថ្នាក់​ចង់បាន​កូន​ពី​សំណាក់​តារា​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ នេះ​ដែរ​គេ​សង្កេតឃើញ​មាន​ទស្សនិកជន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ផ្ញើរ​សា​ចូលរួម​ជួន​ពរ​គ្រប់ៗ​គ្នា​ដើម្បី​ឲ្យ​បំណង​ប្រាថ្នា​ចង់​បាន​កូន​របស់ គង់ ច័ន្ទ​ស្រីមុំ សម្រេច​ដូច​ការ​ចង់បាន​ក្នុង​ឆ្នាំនេះ។

គួរ​រម្លឹក​ថា ក្រោយពី​ភ្ជាប់​ចំណង​ស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយគ្នា​អស់​រយៈពេល​ជា​៩​ឆ្នាំ​មក​នោះ​តារា​សម្តែង​នាង គង់ ច័ន្ទ​ស្រីមុំ បានសម្រេច​ចិត្ត​ជីវិត​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​ជាមួយ​តារា​សម្តែង​ប្រុស​លោក គឹម សីហា ដែល​គូរ​ស្នេហ៍​របស់​ពួកគេ​ទាំងពីរ​បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ជ័យ​នា​ថ្ងៃទី​១៤ ​ខែមីនា ឆ្នាំ​២០១៦​កន្លង​មក​នេះ។

នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​គូស្នេហ៍​អ្នក​សិល្បៈ​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ និង​លោក គឹម សីហា កាលពី​ថ្ងៃទី​១៤ ខែមីនា ត្រូវ​បាន​រៀបចំឡើង​ដោយមាន​ការចូលរួម​ពី​សំណាក់​ឪពុក​-​ម្តាយ​ចាស់ទុំ​និង​សាច់ញាតិ​មិត្តភក្តិ​យ៉ាង​ច្រើន​អ៊ូអរ​បំផុត​។ ខណៈ​មង្គលការ​របស់​ពួកគេ​ក៏បាន​ចំណាយ​លុយ​ខ្ទង់​ជាង​១០​ម៉ឺន​ដុល្លារ​ដើម្បី​រៀបចំ​ឲ្យ​សក្ដិសម​ជាមួយ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​ពួកគេ​ផង​ដែរ​នោះ​៕

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​តម្រុយ​ចង់​បាន​កូន​ឆ្នាំនេះ​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​តម្រុយ​ចង់​បាន​កូន​ឆ្នាំនេះ​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​តម្រុយ​ចង់​បាន​កូន​ឆ្នាំនេះ​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​តម្រុយ​ចង់​បាន​កូន​ឆ្នាំនេះ​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​តម្រុយ​ចង់​បាន​កូន​ឆ្នាំនេះ​