សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រយា​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពី​បទ​លួច​គោ​៦​ក្បាល​

សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រយា​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពី​បទ​លួច​គោ​៦​ក្បាល​

កំពង់ធំ ៖ គោ​៦​ក្បាល ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រយា សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​គោ​របស់​អ្នកភូមិ ក្នុង​ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។

ជនសង្ស័យ​ទាំង​២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១​-ឈ្មោះ​ ម៉ៅ ភឿ​ក ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ​ខេត្ត​កំពង់ធំ (​ជា​អ្នក​លួច​) រីឯ​ម្នាក់ទៀត​ឈ្មោះ វ័ន ព្រលឹង​ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ជា​អ្នក​ដឹក​គោ ចល័ត​ចេញ​)។ រីឯ​ជន​រង គ្រោះ​ជា​ម្ចាស់​គោ ទី១-ឈ្មោះ ឃុន លី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​តា​សែង ​ឃុំ​តា​ប្រុក ​ស្រុក​ចំការលើ ​ខេត្ត​កំពង់ចាម (​បាត់​គោ​ចំនួន​២​ក្បាល​)។ និង​ទី​២​-ឈ្មោះ ឃុន ឆុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​បាត់​គោ​ចំនួន​៤​ក្បាល​) អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​អូរ​ត្រ​សែង ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ឃុន ឈុន ជា​ម្ចាស់​គោ​បាន​ឲ្យ​ដឹង​ថា ​គោ​គាត់​បាន​បាត់​រយៈពេល​៧​ថ្ងៃ​ហើយ គឺ​គោ​ទាំងអស់​បាត់​១១​ក្បាល ​រក​ឃើញ​ក្បែរ​ផ្ទះ​៥​ក្បាល និង​រក​ឃើញ​ភូមិ​ត្រពាំង​ឫស្សី ​ឃុំ​ក្រយា ចំនួន​៦​ក្បាល ​បន្ទាប់មក​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ក្រោយ​ការ​សួរនាំ បាន​ឆ្លើយ​សារភាព​ទទួល​កំហុស ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃុំ​ក្រ​យ៉ា​ ស្រុក​សន្ទុក រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី។

លោក​អនុសេនីយ៍ឯក ចារ​ សុខន នាយ​ប៉ុស្តិ៍​ក្រ​យ៉ា​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ លោក​បាន​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ ព្រម​ទាំង​ប្រជាជន​ជា​ម្ចាស់​គោ ប្រមាណ​ជាង​៣០​នាក់ ដេញ​ឡោមព័ទ្ធ​ចាប់​បាន​មេចោរ​២​នាក់ ​ព្រមទាំង​វត្ថុតាង​ដែល​ជនសង្ស័យ​កំពុង​តែ​ដឹក​កាត់​ព្រៃ​អស់​រយៈពេល​១​សប្ដាហ៍៕​