ល្បែង​ចាក់​យូគី​ និង​កីឡាប្រដាល់​កំពុង​រីក​​​ដូច​ផ្សិត

ល្បែង​ចាក់​យូគី​ និង​កីឡាប្រដាល់​កំពុង​រីក​​​ដូច​ផ្សិត



ប៉ោយប៉ែត ​៖ ​បន​ល្បែងស៊ីសង​ក្រោម​រូបភាព​កីឡាប្រដាល់​នៅតែ​​​បន្ត​កើត​មាន មិន​ចេះ​ដាច់​នៅ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​ ហើយ​មហាជន​ជាច្រើន​កំពុង​ដាក់​ការសង្ស័យ​ថា​អាច​មាន​ប៉ូលិស​មួយ​ចំនួន​បាន​យក​លុយ​ខែ​ជាប្រចាំ​ផង​ដែរ​ទើប​សកម្មភាព​លេង​ល្បែង​ស៊ីសង​​​ដំណើរការ​ទៅមុខ​យ៉ាង​រលូន​បែបនេះ។

គេ​បាន​សង្កេត​ឃើញ​ថា ​វត្តមាន​ទីតាំង​បន​ល្បែង​ក្រោម​រូបភាព​កីឡាប្រដាល់​កន្ទុយលេខ​ស្ទូចត្រី ​យូគី​ និង​បៀ​អាប៉ោង​​ ​កំពុងតែ​ដំណើរការ​ទៅ​មុខ​យ៉ាង​សង្ហា​បំផុត​ ហើយ​មិន​ប៉ះពាល់​ដល់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​អស់​លោក​សមត្ថកិច្ច​ និង​អាជ្ញាធរ​​​មូលដ្ឋាន​ឡើយ។

ពលរដ្ឋ​ជាច្រើន​បាន​លួច​បង្ហើប​ឲ្យ​ដឹង​ថា ​នៅ​ខាងក្រោយ​ផ្សារ​រ៉ា ​ក្រុង​ប៉ោយប៉ែត​គឺ​មាន​ល្បែង​យូគី​ជាប្រចាំ​ ក្រៅ​ពី​នោះ​គឺ​មាន​កន្ទុយលេខ ​បៀ​អាប៉ោង​ និង​កីឡាប្រដាល់​តាម​ហាង​កាហ្វេ​ស្ទើរ​គ្រប់​ទីកន្លែង ​រីឯ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ក៏​មាន​ដូចគ្នា​ដែរ។

ពលរដ្ឋ​បាន​បន្ត​ថា ​មាន​ពេល​ខ្លះ​គេ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​ដែរ​ តែ​គ្មាន​ប្រយោជន៍​នោះ​ទេ​ទំនងជា​អស់លោក​ប៉ូលិស​ជាប់​កុងត្រា​ដាក់​ខែ​ឆ្នាំ​រួច​ទៅ​ហើយ​ជាមួយ​ពួក​បន​ល្បែង​ទាំងនោះ​​ ​ទើប​បាន​ជា​គេ​ធ្វើ​ព្រងើយ​ ​​មិន​ព្រម​មក​បង្ក្រាប​សោះ។ ពលរដ្ឋ​បាន​បន្ត​ថា ​ទីណា ​ដែល​គេ​បាន​បង់​ខែ​ ពេល​​ពលរដ្ឋ​បាន​ផ្ដល់​​ព័ត៌មាន​ហៅ​ទៅ​បង្ក្រាប​​ ​​​គេ​ហាក់​ដូច​ជា​ធ្វើ​ព្រងើយ​ទៅ​វិញ​ ​តែ​​​បើ​កន្លែង​ណា​ដែល​ភ្លេច​បង់​ខែ​គឺ​គេ​លើក​ទ័ព​ទៅ​បង្ក្រាប​​យក​ស្នាដៃ​ភ្លាម៕
ល្បែង​ចាក់​យូគី​ និង​កីឡាប្រដាល់​កំពុង​រីក​​​ដូច​ផ្សិត ]ល្បែង​ចាក់​យូគី​ និង​កីឡាប្រដាល់​កំពុង​រីក​​​ដូច​ផ្សិត