ស្រា​បៀរ​កម្ពុជា​ប្រគល់​រង្វាន់​ម៉ូតូ ​និង​លុយ​សុទ្ធ​ជូន​អតិថិជន​មាន​សំណាង​

ស្រា​បៀរ​កម្ពុជា​ប្រគល់​រង្វាន់​ម៉ូតូ ​និង​លុយ​សុទ្ធ​ជូន​អតិថិជន​មាន​សំណាង​



ភ្នំពេញ ៖ ស្រា​បៀរ​កម្ពុជា​បាន​ប្រគល់​រង្វាន់ Honda Dream 2016 ចំនួន​២០​គ្រឿង និង​លុយ សុទ្ធ​១២០០​ដុល្លារ ចំនួន​១០​រង្វាន់ ជូន​ដល់​អតិថិជន​របស់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៦ ក្នុង​កម្មវិធី​ប្រដាល់​ស្រា​បៀរ​កម្ពុជា នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។

តំណាង​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត បាន​ឲ្យ​ដឹងថា សម្រាប់​រដូវ​កាល​ថ្មី​ក្នុង​ឆ្នាំ​២០១៦​នេះ ស្រា​បៀរ​កម្ពុជា​នឹង​ជូន​អតិថិជន​នូវ​រង្វាន់​ម៉ូតូ Honda Dream 2016 ចំនួន​៥​រង្វាន់ លុយ​សុទ្ធ​ចំនួន​១២០០​ដុល្លារ​ចំនួន​៥​រង្វាន់​ជា​រៀងរាល់ថ្ងៃ។ ក្រៅពី​រង្វាន់​ធំ​ទាំង​១០ ស្រា​បៀរ​កម្ពុជា​ក៏​ផ្តល់ជូន​អតិថិជន​នូវ​រង្វាន់​ទាន់សម័យ​ជាច្រើន​ទៀត ដែល​រួមមាន​ដូចជា កាបូបស្ពាយ កូន​ធុងបាស់ និង​កែវ​ទឹក​ក្តៅ ។​

គួរ​បញ្ជាក់​ផងដែរ​ថា ស្រា​បៀរ​កម្ពុជា​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត ដែលជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ទំនើប និង​ធំជាងគេ​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​វិនិយោគ​ទាំងស្រុង​ដោយ​អ្នក​វិនិយោគ​ក្នុងស្រុក។

ស្រា​បៀរ​កម្ពុជា​ត្រូវ​បាន​ផលិត​ដោយ​គ្រឿងផ្សំ​ល្អ​ជាងគេ​មកពី​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​ស្រា​បៀរ​កម្ពុ​ជាមាន​គុណភាព​ល្អ និង​ទទួល​បាន​ពានរង្វាន់​ពិភពលោក​ជាច្រើន ។ រោងចក្រ​ស្រា​បៀរ កម្ពុជា​ក៏​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ ISO ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង​ប្រព័ន្ធ​គ្រប់គ្រង​បរិ ស្ថាន​ផងដែរ ។​

ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត ក៏បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​លើ​វិស័យ​ជា ច្រើន​ដូចជា វិស័យ​ព្រះពុទ្ធសាសនា វិស័យ​អប់រំ និង​ផ្នែក​សប្បុរសធម៌​នានា៕