វីដេអូ Highlights៖ Kane ជួយ Spurs ខណៈ Rashford ផ្តួលក្រុម Man City


ខ្សែ​ប្រយុទ្ធ Harry Kane បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់ ខណៈ​ដែល Tottenham Hotspur បាន​ទទួល​ជ័យ​ជម្នះ ៣-០ ក្នុង​ផ្ទះខ្លួន​ឯង​លើក្រុម Bournemouth កាលពី​ថ្ងៃ​អាទិត្យ ដើម្បីកាត់​បន្ថយ​ការ​ដេញ​តាមពីក្រោយក្រុម Leicester City ដែល​កំពុង​នាំ​មុខ​លើ​តារាង Premier League នៅ​មក​ត្រឹម​៥ពិន្ទុ​។

ប៉ុន្តែ ការ​ប្រជែង​ដណ្តើម​ពាន​របស់​ក្រុម Manchester City បាន​ជួប​ការ​ខក​ចិត្ត​ដ៏​ធំមួយ​ ក្រោយពី​ពួកគេ​បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ១-០ ក្រោម​ស្នា​ដៃក្រុម Manchester United ដោយ​អំឡុង​ពេលនោះក្រុម​របស់​លោក Manuel Pellegrini បាន​បាត់​បង់​ទាំង​អ្នក​ចាំ​ទី Joe Hart និង​ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling ដោយ​សារ​តែ​បញ្ហា​របួស​។ លទ្ធ​ផល​នេះ ដែល​បានកើត​ឡើងដោយ​​សារ​តែ​គ្រាប់​បាល់​មួយ​គ្រាប់​នៅ​នាទី ទី​១៦​របស់​ខ្សែ​ប្រយុទ្ធ Marcus Rashford វ័យ​១៨ឆ្នាំ បាន​ធ្វើ​ឲ្យ​ក្រុម Man City ដេញ​តាមពីក្រោយក្រុម Leicester រហូត​ដល់​ទៅ​១៥ពិន្ទុ​តាម​រយៈ​ការ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ និង​បាន​ធ្វើ​ឲ្យក្រុម Man United របស់​លោក Louis van Gaal ដេញ​តាមពីក្រោយ​ក្រុម​​​​​មានសិទ្ធិ​ឈ្នះ​កៅអីក្នុង​ក្រប​ខ័ណ្ឌ Champions League ត្រឹម​តែ​មួយ​ពិន្ទុ​គត់​។ លោក Mauricio Pochettino អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Tottenham បាន​ឲ្យ​ដឹង​ថា៖ «នៅ​ថ្ងៃ​នេះ យើង​បាន​បង្ហាញពី​ទម្រង់លេង​មួយក្នុង​ចំណោម​ទម្រង់​លេង​ដ៏​ល្អ​បំផុតនៃ​រដូវ​កាល​នេះ​។ យើង​មាន​ការ​ប្រកួត​៧លើក​​ទៀត ហើយ​នៅពេល​ដែល​កីឡាករ​​​វិល​ត្រឡប់​មក​​ពីក្រុម​ជម្រើស​ជាតិ​វិញ យើង​សង្ឃឹម​ថា វា​នឹង​មាន​ស្មារតី​ដ៏​ល្អមួយ​»​៕
វីដេអូ Highlights: Southampton វាយ​បក​ឈ្នះ Liverpool ៣-២ ខណៈ Man City ចាញ់ Man Utd

ប្រភព៖ Cambosport