ទទួលទានតែផ្ការំយោល១ថ្ងៃ៣ពែងព្យាបាល​ជម្ងឺ​លើស​ឈាម​លឿនបំផុត

ការទទួល​ទាន​តែផ្ការំយោល ​ពិតជា​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​របស់​លោកអ្នក ។ ​វាត្រូវ​បានគេ​បង្ហាញថា ​តែនេះ
​មាន​ប្រសិទ្ធភាព​ជួយកាត់​បន្ថយ​សម្ពាធ​ឈាម ​ដូច្នេះវា​ជាឱសថ​ព្យាបាល​ជម្ងឺ​លើស​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព។ ​ហើយអ្វី​ដែលល្អ
​ប្រសើរ​បំផុតនោះគឺ ​វាមិនផ្តល់​ផលប៉ះ​ពាល់​ដល់​សុខភាព​ដូចជា៖ ​នាំឲ្យខូចថ្លើម, ​អស់កម្លាំង,​ អសមត្ថភាព​ផ្លូវភេទ…។

តែនេះ​ត្រូវបាន​គេប្រើ​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺថ្លើម, ​លើសឈាម ​និងគ្រុនក្តៅ​ អស់រយៈ​ពេល​ជាច្រើន​ឆ្នាំមក​ហើយ។ ​កាលពី​ឆ្នាំ
១៩៩៦ ​អ្នកស្រាវជ្រាវ​មកពី​ប្រទេស​នីហ្សេរីយ៉ា​បានបង្ហាញ​អោយឃើញថា ​ផ្កាដើម​រំយោល​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​បាន
នេះបើយោង​តាម​ការ​ពិសោធន៍​ជាមួយ​សត្វ។

នៅក្នុងឆ្នាំ ២០០៨, អ្នកស្រាវជ្រាវមកពីប្រទេសអ៊ីរ៉ង់បានបង្ហាញថា ​ប្រសិទ្ធិភាព​របស់វា​ទៅលើ​មនុស្ស​ក៏ដូចគ្នា​ដែរ។ កាលពីឆ្នាំ
២០១០ ការស្រាវជ្រាវផ្សេងមួយទៀតបានបង្ហាញថា ​តែផ្កា​រំយោលនេះមាន​ផ្ទុកនូវ​វីតាមីន ​A និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ អាច​
ជួយ​ការពារ​បំពង់​សរសៃឈាម។ ​ប្រសិន​បើអ្នក​ចង់បាន​អត្ថប្រយោជន៍​សុខភាព​ពីតែផ្កា​រំយោលនេះ ​អ្នកត្រូវ​ទទួល​ទានវា​ឲ្យបាន ​៣
ពែង​ក្នុង​មួយថ្ងៃ។

តើដើមផ្ការំយោលនេះ អាចជួយកាត់បន្ថយសម្ពាធឈាមដោយវិធីណា?

វាចូលទៅបើកសរសៃឈាមហើយវាដើរតួជាប្រូតេអ៊ីនធម្មជាតិទៅបំប្លែង​អង់ស៊ីម​ដែល​រាំងស្ទះ, ​ជួយ​ការពារ​ពីកំណើន​នៃអរម៉ូន​ដែល
​បណ្តាល​ឲ្យស្ទះ​បំពង់​សរសៃ​ឈាម។ ​តែផ្កា​រំយោលនេះ ​ជួយ​ជម្រុញ​ដល់​ប្រព័ន្​ធភាពស៊ាំ ​ហើយ​សម្បូរ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីត
កម្ម។

រូបមន្តតែផ្ការំយោល

រូបមន្តធម្មតាមួយនេះមានរសជាតិឆ្ងាញ់ និងស្រស់ស្រាយ។

គ្រឿងផ្សំ៖
– ទឹក ៣ពែង
– ផ្ការំយោលស្រស់ ៤-៥ ស្លាបព្រាបាយ ឬផ្ការំយោលគ្រៀម ៣ស្លាបព្រាបាយ
– ម្សៅដើមយីហ៊ុប ១ ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ស្លាបព្រាបាយ
– ទឹកក្រូចឆ្មា ១ផ្លែ

វិធីធ្វើ៖
– រង់ចាំរហូតដល់ទឹកចាប់ផ្តើមពុះ
– ដាក់ម្សៅដើមយីហ៊ុប និងផ្ការំយោលចូល
– រង់ចាំរយៈពេលពី ១៥-២០នាទី។
– ច្របាច់យកតែទឹក
– ដាក់ទឹកឃ្មុំចូល
– អាចទទួលទានបាន។

បំរាម
តែរំយោលនេះ មានកម្រិតជាតិអាស៊ីតខ្ពស់ ​ជាហេតុ​ធ្វើអោយវាជូរ។ ​ដូច្នេះ​ប្រសិន​បើអ្នក​ទទួលទាន​តែក្រូចឆ្មា, ​តែបៃតង, ​តែចត់,
​តែហិលរួច ​គួរខ្ពុល​មាត់​របស់​អ្នកចេញ​ដើម្បី​កម្ចាត់​ជាតិ​អាស៊ីត​ចេញ​ពីធ្មេញ​ មុន​ពេល​ទទួល​តែផ្ការំ​យោលនេះ។ ​ជម្រើស​ល្អប្រសើរ
​បំផុត​អ្នកត្រូវ​ប្រើប្រេង​ដូង​ជំនួស​ឲ្យទឹកស្អាត​៕

ប្រភព៖ iknow

  • ទទួលទានតែផ្ការំយោល១ថ្ងៃ៣ពែងព្យាបាល​ជម្ងឺ​លើស​ឈាម​លឿនបំផុត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:សុខភាព
Tags: