Juventus សម្លឹង​ចង់​បាន​ខ្សែ​ប្រយុទ្ធ Benteke របស់ Liverpool

យោង​តាម​ប្រភព​ព័ត៌មាន​ពី Mirror បាន​ឲ្យ​ដឹង​ថា Juventus កំពុង​ត្រៀម​សំណើ​ទិញ​យក Christian Benteke ពី​ហង្ស​ក្រហម Liverpool។

 

Juventus សម្លឹង​ចង់​បាន​ខ្សែ​ប្រយុទ្ធ Benteke របស់ Liverpool

 

ក្លឹប​យក្ស​អ៊ីតាលី​ធ្លាប់​ព្យាយាម​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​២៥ឆ្នាំ​ម្ដង​រួច​មក​ហើយ កាល​ពី​អំឡុង​ខែ​មករា តែ​ត្រូវ Liverpool បដិសេធ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពេល​នេះ Liverpool ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp គ្រោង​បញ្ចេញ​កីឡាករ​ចាស់ៗ​ចេញ​ខ្លះ​បើសិន​ជា​ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា ដោយ​ក្លឹប​ចង់​បាន ២៥លាន ផោន​ពី​ការ​លក់ Benteke។

 

តម្លៃ​ខាង​លើ​គឺ​ខាត​បង់​សម្រាប់​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់ Merseyside បើ​សិន​ជា​ធៀប​នឹង​តម្លៃ​ដែល ពួកគេ​ទិញ ខ្សែប្រយុទ្ធ​បែលហ្សិក​រូប​នេះ​ពី Aston Villa ៣២,៥លាន​ផោន កាល​ពី​ជំនាន់​លោក​ Brendan Rodgers នៅ​គ្រប់គ្រង។ Christian Benteke ស៊ុត​បញ្ចូល​ទី​បាន ៧គ្រាប់​នៅ​លីគ ក្នុង​ការ​បង្ហាញ​ខ្លួន​បាន ២៥​ប្រកួត​រដូវកាល​នេះ តែ​រូបគេ​ធ្លាប់​លេង​ជា​ជម្រើស​ដំបូង​ត្រឹម១២ ដង​ប៉ុណ្ណោះ៕

 

ចុច​អាន៖ Tim Howard នឹង​ចេញ​ពី Everton ទៅ​លេង​នៅ​ស្រុក​កំណើត​វិញ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Caughtoffside