គេង​ស្រាត​ក៏​ផ្តល់​សុភមង្គល​ដែរ !

6 Videos


​តើ​អ្នក​ធ្លាប់​គេង​ជាមួយ​ប្តី​ប្រពន្ធ​មិន​ស្លៀកពាក់​អ្វី​សោះ​ទេ ? តាម​ការ​ស្ទាបស្ទង់​មតិ​ពី​ប្តី​ប្រពន្ធភាគច្រើន​ពី​ចំណុច​នេះ​បានឱ្យដឹងថា​ការ​គេង​ជាមួយគ្នា​ដោយ​មិនមាន​ស្លៀក​សម្លៀក​បំ​ពាក់​អ្វី​នោះ​នឹង​ធ្វើឱ្យ​សុភ​ម​ង្ព​ល​គ្រួសារ​កាន់តែ​ប្រសើរ ។

​តាម​ការសិក្សា​ថ្មី​មួយ​នៅ​សហរដ្ឋអាមេរិក​ដែល​សម្ភាស​ទៅលើ​មនុស្ស​ចំនួន ១.០០០ នាក់ដោយ​សួរ​ពី​ប្រភេទ​សម្លៀកបំពាក់​ដែល​ពួកគេ​ពាក់​និង​ពី​ទំនាក់ទំនង​រវាង​ប្តី​ប្រពន្ធគេ​បាន​រកឃើញថាចំនួន ៥៧ ភាគរយ​នៃ​ប្តី​ប្រពន្ធ​ដែល​គេង​មិនមាន​សម្លៀកបំពាក់​អ្វី​សោះនិង​គេង​នៅក្បែរ​ដៃគូ​ខ្លួន​គឺមាន​ភាព​រីករាយ​ជាង​បើ​ប្រៀប​ទៅនឹង​អ្នក​ដែល​គេង​ស្លៀក​សម្លៀកបំពាក់​ដែលមាន​ចំនួន​ត្រឹមតែ ៤៨ភាគរយ ។

M88


​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​ពី​លទ្ធផល​នៃ​ការសិក្សា​រកឃើញថាសុភមង្គល​របស់​ប្តី​ប្រពន្ធ​ដែល​គេង​មិន​ស្លៀកពាក់​អ្វី​សោះគឺ​មិនចាំបាច់​មានន័យ​សំដៅ​ទៅលើ​ការរួម​មេត្រី​ជាមួយគ្នា​គ្រប់ពេល​នោះទេ ។
​តាមពិតទៅ​ក្រុមមនុស្ស​ដែល​ចូលចិត្ត​គេង​ដោយ​មិនមានស្លៀកពាក់​អ្វី​សោះ​ច្រើន​មាន​ចន្លោះ​អាយុ​ពី ៥៥ ឆ្នាំ​ឡើងទៅ (​នេះ​ប្រហែលជា​មនុស្ស​ដែល​ស្ថិតក្នុង​វ័យ​នេះ​មានការ​យល់ដឹង​ច្បាស់​ពី​អត្ថន័យ​ពិត​នៃ​សុ​ភម​ង្ព​ល​អាពាហ៍ពិពាហ៍​) ។

​ការសិក្សា​នេះ​ក៏​ផ្តោតលើ​ឥរិយាបថ​នៃ​ការ​គេង​លើ​គ្រែ​ផងដែរហើយ​បាន​រកឃើញថាសម្លៀកបំពាក់​គគ្រិចរ​ប៉ាត់​រប៉ាយ​គ្រែ​គេង​គ្មាន​សណ្តាប់ធ្នាប់​និង​ទម្លាប់​ពិសា​អាហារ​នៅលើ​គ្រែមាន​សត្វ​ចិញ្ចឹម​នៅ​ជាមួយ​ក្នុង​បន្ទប់​គឺ​បង្ហាញ​ទំនាក់ទំនង​មិនសូវ​ប្រសើរ​និងមាន​សុ​ភម​ង្ព​ល​នោះទេ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ៕​