ទស្សនា​សមត្ថភាព​​​ម្ចាស់​ពាន The Voice Kids ថៃ​២០១៦​ថ្មី​ៗ​ ឡូយ​ប៉ុណ្ណា?

បេក្ខជន​ Diamond អាយុ​១៤​ឆ្នាំ​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ The Voice Kids ថៃ​សម្រាប់​ឆ្នាំ​២០១៦រដូវកាល​ទី​៤​ ដែល​បាន​បញ្ចប់​កាល​ពី​សប្ដាហ៍​មុន អម​ដោយ​ទឹក​ប្រាក់​១​លាន​បាត (ប្រហែល​២៨៦៩៥​ដុល្លារ)។

 

ទស្សនា​សមត្ថភាព​​​ម្ចាស់​ពាន The Voice Kids ថៃ​២០១៦​ថ្មី​ៗ​ ឡូយ​ប៉ុណ្ណា?

 

ចាប់​តាំង​ពី​វគ្គ Blind Audition Diamondពិត​ជា​ធ្វើ​បាន​ល្អ​ ដោយ​អាច​បង្ហើរ​សំនៀង​ឲ្យ​គ្រូ​បង្វឹក​ទាំង​៣​បង្វិល​កៅអី​រក​ខ្លួន តែ​ចុងក្រោយ​គេ​បាន​ជ្រើស​យក Lula ធ្វើ​​ជា​​គ្រូ​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម។ លុះ​ឈាន​ដល់​វគ្គ Battle Round កុមារ​អាយុ​ក្មេង​ខ្លួន​ចាស់​រូប​នេះ​នៅ​តែ​បន្ត​ភាព​ខ្លាំង​ដោយ​អាច​ទម្លាក់​សមាជិក​រូប​ក្រុម​ទាំង​២​គឺ Mikeyនិង Pebble។

 

រំកិល​ខ្លួន​កាន់​តែ​ជិត​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​វគ្គ Semi Final កាន់​តែ​បង្កើន​សមត្ថភាព​រឹត​តែ​ខ្លាំង​ រហូត​នាំ​ឲ្យ​គេ​ឈាន​ទៅ​វគ្គ​ចុងក្រោយ។ វគ្គ​ផ្ដាច់ព្រ័ត្រ​​នៅ​សល់​បេក្ខជន​៣​រូប​​ ប្រុស​២​ស្រី​១​គឺ Ice black coffee, Chand និង​Diamond។ Diamond នៅ​តែ​ធ្វើ​បាន​ល្អ​​ទាំង​ការ​ច្រៀង​ជាមួយ​គ្រូ​បង្វឹក​និង​ទោល។ ចុង​ក្រោយ​ជយលាភី The Voice Kids Thailand 2016 គឺ​បាន​ធ្លាក់​លើ​កណ្ដាប់​ដៃ​គេ​ពិតមែន៕

 

ទស្សនា​សមត្ថភាព​​​ម្ចាស់​ពាន The Voice Kids ថៃ​២០១៦​ថ្មី​ៗ​ ឡូយ​ប៉ុណ្ណា?

 

ទស្សនា​សមត្ថភាព​​​ម្ចាស់​ពាន The Voice Kids ថៃ​២០១៦​ថ្មី​ៗ​ ឡូយ​ប៉ុណ្ណា?

 

ខាង​ក្រោម​ជា​ការ​បញ្ចេញ​សមត្ថភាព​របស់ Diamond គ្រប់​វគ្គ៖

 

- វគ្គ Blind Audition

 

 

- វគ្គ Battle Round

 

 

-  វគ្គ Semi Final

 

 

- វគ្គ Final

 

 

 

 

ចុចអាន៖បេក្ខនារី​ The Voice ៦រូប​​​ដែល​ទាក់​ចិត្ត Coach បាន​តាម​បទ​ “The Power of Love”

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ thevoicekidsth