រក​ឃើញ​ស្រី​ស្រស់ប្រុសស្អាត៤នាក់​ បញ្ជូន​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស

ម្សិលមិញ​នេះ​ក្រុម​ម៉ូដែល SUN Super Models Cambodia បាន​រៀបចំ​ការ​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​​មួយ​​​មាន​ឈ្មោះ​ថា “Miss& Mister Cat of The City 2016″ ដើម្បី​ស្វែង​រក​ជើង​ឯក​ចេញ​ទៅ​ប្រកួត​នៅ ក្រៅ​ប្រទេស ជា​លទ្ធផល​គណៈកម្មការ​រក​ឃើញ​ស្រី​ស្រស់ប្រុសស្អាត៤នាក់។

 

រក​ឃើញ​ស្រី​ស្រស់ប្រុសស្អាត៤នាក់​ បញ្ជូន​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស

 

តាម​ការ​​លើក​ឡើង​របស់​លោក ខន ប្រសិទ្ធ ប្រធាន​ក្រុម SUN Super Models Cambodia ដែល​ទើប​មក​ជំនូស​តំណែង​លោក ម៉ែន និមលរ័ត្ន Miss& Mister Cat of The City 2016 គឺ​ជា​កម្មវិធី​​មួយ​ជួយ​ដល់​​យុវវ័យ​កម្ពុជា​​ដែល​​​ទេពកោសល្យ​ខាង​វិស័យ​សិល្បៈ មាន​​ឱកាស​ឡើង​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ។

 

ប្រធាន​ក្រុម​ម៉ូដែល​ម្នាក់​នេះ​បាន​បន្ត​ទៀត​ថា កម្មវិធី​ខាង​លើ​​ បាន​ដំណើរ​ការ​មក​៣ខែ​មក​ហើយ ដោយ​នៅ​ក្នុង​នោះ​មាន​បេក្ខជន​បេក្ខនារី មក​ដាក់​ពាក្យ​ជិត៣០០នាក់ ហើយ​​ចុង​ក្រោយ​គណៈកម្មការ​បាន​សម្រេច​យក​តែ​​ចំនួន២៥នាក់​ប៉ុណ្ណោះ ​មក​​ចូល​រួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

គណៈកម្មការ​ផ្ដល់​ពិន្ទុ នៃ​ការ​ប្រកួត​ខាង​លើ គឺ​ជា​តារា​ម៉ូដែល​រៀមច្បង​ដែល​ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ក្នុង​ក្រុម SUN Super Models Cambodia​តែ​ម្ដង ហើយ​ជា​លទ្ធផល​គណៈកម្មការ​សម្រេច​​ជ្រើសរើស​បាន​​រក​ឃើញ​ស្រី​ស្រស់ប្រុសស្អាត៤នាក់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។

 

រក​ឃើញ​ស្រី​ស្រស់ប្រុសស្អាត៤នាក់​ បញ្ជូន​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស

 

១/ Miss Cat of The City 2016 បាន​ទៅ​លើ​កញ្ញា សុខ បញ្ញាកា ដែល​​កញ្ញា​នឹង​ត្រូវ​ទៅ​​ប្រកួត​បន្ត​ក្នុង​កម្មវិធី Miss Southeast Asian 2016 នៅ​ប្រទេស ឥណ្ឌូណេស៊ី ចាប់​ពី​ថ្ងៃ​ទី២៣-៣០ ខែ ឧសភា ឆ្នាំ ២០១៦ ខាង​មុខ​នេះ។

 

២/ Miss Teen Cat of The City 2016 បាន​ទៅ​លើ​កញ្ញា ស៊ឹម ស្រីនិច ដែល​​នឹង​ត្រូវ​ទៅ​​ប្រកួត​បន្ត​ក្នុង​កម្មវិធី Miss Cosmopolitan World 2016 នៅ​ប្រទេស ម៉ាឡេស៊ី ចាប់​ពី​ថ្ងៃ​ទី២៣ កញ្ញា ដល់​ថ្ងៃ១៣ តុលា ឆ្នាំ ២០១៦ ខាង​មុខ​នេះ។

 

៣/ Mister Cat of The City 2016 បាន​ទៅលើ​លោក នូ ឧសភា ដែល​​នឹង​ត្រូវ​បន្ត​ទៅ​ចូល​រួម​ប្រកួត Mister International 2016 នៅ​ប្រទេស​ហ្វីលីពីន​ក្នុង​អំឡុង ខែ វិច្ឆិកា ឆ្នាំ ២០១៦ ខាង​មុខ​នេះ។

 

៤/ Mister Teen Cat of The City 2016 បាន​ទៅ​លើ​លោក អាត សូនិ ដែល​លោក​នឹង​ត្រូវ​បន្ត​ទៅ​ចូល​រួម​ប្រកួត Mister Teen International 2016 នៅ​ប្រទេស​នៅ​ប្រទេស សិង្ហបុរី នាង​ពេល​ខាង​មុខ​នេះ។

 

ក្រៅ​ពី​បញ្ជូន​ជយលាភី​ស្រី​ស្រស់ប្រុសស្អាត៤នាក់​ខាង​លើ SUN Super Models Cambodia គ្រោង​បញ្ជូន​តារា​ម៉ូដែល​របស់​ខ្លួន​​ចំនួន៣នាក់​​ផ្សេង​ទៀត ដើម្បី​ចូល​រួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដូច​គ្នា​ផង​ដែរ ក្នុង​នោះ​មាន៖

 

រក​ឃើញ​ស្រី​ស្រស់ប្រុសស្អាត៤នាក់​ បញ្ជូន​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស

 

-កញ្ញា ម៉ៅ ថេងបាដាតមរតក ដែល​ទើប​តែ​ទទួល​បាន​ជយលាភី Miss University 2016 នឹង​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី Miss Nations of The World 2016 ។

 

– កញ្ញា ហេង សុទ្ធនិស័យ ​ជយលាភី​លេខ២ Miss University 2016 នឹង​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ចិន​ដូច​​គ្នា​ក្នុង​កម្មវិធី Miss World Peace 2016 ។

 

-កញ្ញា ប៊ី សុធារី នឹង​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Miss Bikini Universe 2016 នៅ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ ០១ ដល់ ថ្ងៃ ២៥ ខែ កញ្ញា ឆ្នាំ ២០១៦ ខាង​មុខ​នេះ។

 

លោក ខន ប្រសិទ្ធ បាន​លើក​ឡើង​ថា នេះ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត ដែល SUN Super Models Cambodiaសម្រេច​បាន ​ក្នុង​ការ​ស្វែង​ការ​ដៃគូ​​អន្តរជាតិ ដើម្បី​​ផ្ដល់​ឱកាស​តារា​កម្ពុជា​ចេញ​ទៅ​សម្ដែង​សមត្ថភាព​ ក្នុង​ន័យ​មួយ​ជួយ​លើក​​តម្កើង​មុខមាត់ ប្រទេស​ជាតិ។ លោក រំពឹង​ថា ការ​ប្រកួត​​ទាំង​ប៉ុន្មាន​ខាង​លើ ក្រុម​របស់​លោក​នឹង​អាច​ដណ្ដើម​ពាន​ណាមួយ​ជាក់​ជា​មិន​ខាន៕

 

 រក​ឃើញ​ស្រី​ស្រស់ប្រុសស្អាត៤នាក់​ បញ្ជូន​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស

 

រក​ឃើញ​ស្រី​ស្រស់ប្រុសស្អាត៤នាក់​ បញ្ជូន​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស

 

រក​ឃើញ​ស្រី​ស្រស់ប្រុសស្អាត៤នាក់​ បញ្ជូន​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស

 

រូប​ភាព​បន្ថែម​ពី​កម្មវីធី នៅ​ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ខុត សីហា