Maddox លេង​ម៉ូដ​សក់​ថ្មី​ប្លែក​ ពេល​ទៅ​ដល់​អង់គ្លេស​ជាមួយ​គ្រួសារ

គ្រួសារ​តារា​ហូលីវូដ​លំដាប់​ A របស់​អាមេរិក Brad Pitt និង Angelina Jolie បាន​ទៅ​​ដល់​​ប្រទេស​អង់គ្លេស​​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ចោមរោម​មើល​និង​បាន​ចូល​ហាង​ទំនិញ​មួយ​កន្លែង​ស្ថិត​នៅ​ផ្លូវ Portobello Road កាល​ពី​ថ្ងៃ​អាទិត្យ​។

 

Maddox លេង​ម៉ូដ​សក់​ថ្មី​ប្លែក​ ពេល​ទៅ​ដល់​អង់គ្លេស​ជាមួយ​គ្រួសារ


ការ​មក​ដល់​ប្រទេស​អង់គ្លេស​ ស្រប​ពេល​ពួក​គេ​នឹង​មក​រស់​នៅ​ទីក្រុង​ឡុងដុង​មួយ​រយៈ គឺ​ដើម្បី Brad Pitt ត្រៀម​ថត​រឿង “World War Z 2” សម្រាប់​ឆ្នាំ​២០១៧ និងJolie ធ្វើ​គម្រោង​​មនុស្សធម៌។ ក្នុង​ជំហាន​មក​ដល់​នេះ​ ម្ដាយ​ឪពុក​ទាំង​ពីរ​ពិត​ជា​មើល​ថែ​កូន​បាន​ល្អ​មិន​ឲ្យ​ឃ្លាត​ទៅ​ណា​ពី​ខ្លួន​ទេ ហើយ​ពួក​គេ​ក៏​បាន​នាំ​កូន​ៗ​​ចូល​ដើរ​ផ្សារ បន្ទាប់​មក​ចូល​មើល​កុន​នៅ​រោងភាពយន្ត Electric Cinema ដែល​ជា​បេះដូង​នៃ​តំបន់ Notting Hill ។

 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​​កូន​ច្បង​របស់​​តារា​ទាំង​ពីរ​គឺ  Maddox បាន​បង្ហាញ​ម៉ូដ​សក់​ថ្មី ដោយ​ប្ដូរ​ពណ៌​មក​ខ្មៅ​​ខុស​ពី​ពណ៌​ដែល​គេ​លាបពណ៌​ទង់ដែង​ពេល​មក​ដល់​កម្ពុជា​ ហើយ​​ឈូស​សងខាង​ចាប់​ម៉ូដ​បាស​ឡើង​លើ។ ចំណែក​សំលៀកបំពាក់​វិញ Maddox ស្លៀប​បែប​ធម្មតា​ខោ​ជើង​ខ្លី​ជាមួយ​អាវដៃ​វែង​មាន​មួក​និង​ដើរ​ពី​ក្រោយ​ម្ដាយ​ជានិច្ច៕

 

Maddox លេង​ម៉ូដ​សក់​ថ្មី​ប្លែក​ ពេល​ទៅ​ដល់​អង់គ្លេស​ជាមួយ​គ្រួសារ

 

Maddox លេង​ម៉ូដ​សក់​ថ្មី​ប្លែក​ ពេល​ទៅ​ដល់​អង់គ្លេស​ជាមួយ​គ្រួសារ

 

Maddox លេង​ម៉ូដ​សក់​ថ្មី​ប្លែក​ ពេល​ទៅ​ដល់​អង់គ្លេស​ជាមួយ​គ្រួសារ

 

Maddox លេង​ម៉ូដ​សក់​ថ្មី​ប្លែក​ ពេល​ទៅ​ដល់​អង់គ្លេស​ជាមួយ​គ្រួសារ

 

Maddox លេង​ម៉ូដ​សក់​ថ្មី​ប្លែក​ ពេល​ទៅ​ដល់​អង់គ្លេស​ជាមួយ​គ្រួសារ

 

Maddox លេង​ម៉ូដ​សក់​ថ្មី​ប្លែក​ ពេល​ទៅ​ដល់​អង់គ្លេស​ជាមួយ​គ្រួសារ

 

ចុចអាន៖Angelina Jolie និង Brad Pitt រើ​ផ្ទះ​ពី​អាមេរិក​ទៅ​នៅ​ឡុងដុង​វិញ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail