នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាប់​​ប្រជាជន​ឲ្យ​មើល​រឿង​ភាគ​កូរ៉េ “Descendants of the Sun”

ឥទ្ធិពល​ដ៏​ធំ​របស់​កំពូល​រឿង​ភាគ​​កូរ៉េ​ដើម​ឆ្នាំ ២០១៦ “Descendants of the Sun” បាន​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ អំពាវនាវ​ឲ្យ​ប្រជាជន​ខ្លួន​ទស្សនា​រឿង​នេះ​ដើម្បី​​លើក​កម្ពស់​ស្មារតី​ស្នេហា​ជាតិ។

 

នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាប់​​ប្រជាជន​ឲ្យ​មើល​រឿង​ភាគ​កូរ៉េ “Descendants of the Sun”នាយក​រដ្ឋមន្ត្រី​ថៃ

 

“Descendants of the Sun” រឿង​កូរ៉េ​ដែល​មាន​ការ​ចូល​រួម​សម្ដែង​របស់​តារា​ល្បី​ឈ្មោះ Song Hye Kyo និង Song Joong Ki នោះ​កំពុង​តែ​ល្បី​កក្រើក​នៅ​បណ្ដា​ប្រទេស​អាស៊ី​។ ឥលូវ​នេះ​បាន​ឈាន​ចូល​មក​ដល់​ប្រទេស​ថៃ​ហើយ។ រឿង​ភាគ​ដែល​និយាយ​ពី​សេចក្ដី​ក្លាហាន​របស់​ទាហាន​និង​ក្រុម​វេជ្ជបណ្ឌិត​នៅ​ប្រចាំការ​នៅ​ព្រំដែន​នោះ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់ លោក Prayuth Chan ocha នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ​បាន​សម្រេច។ ក្រោយ​ពី​រឿង​ភាគ​នេះ​ចាក់​ផ្សាយ​បាន​ជិត​ពាក់​កណ្ដាល​រឿង​រួច​មក មន្ត្រី​ថ្នាក់​ខ្ពស់​រូប​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្លួន​ទស្សនា​រឿង​នេះ​ទាំង​អស់​គ្នា។

 

នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាប់​​ប្រជាជន​ឲ្យ​មើល​រឿង​ភាគ​កូរ៉េ “Descendants of the Sun”

 

នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាប់​​ប្រជាជន​ឲ្យ​មើល​រឿង​ភាគ​កូរ៉េ “Descendants of the Sun”

 

“អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​រឿង​នោះ​គឺ ស្មារតី​ស្នេហា​ជាតិ ការ​ហ៊ាន​លះបង់​និង ស្ដាប់​តាម​បញ្ជា​របស់​ថ្នាក់​លើ​ដើម្បី​ធ្វើ​ជា​រាស្ត្រ​ល្អ​មួយ​រូប។ ដូច​នេះ​ហើយ សូម​អ្នក​ទាំង​អស់​គ្នា​ចូរ​មើល​រឿង​នេះ។ ហើយ​ប្រសិន​បើ​អ្នក​ណា​ចង់​ផលិត​រឿង​នេះ ខ្ញុំ​នឹង​ឧបត្ថម្ភ​ជា​ថវិកា​ដើម្បី​ឲ្យ​ប្រជាជន​យើង​ចេះ​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក”។ លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍។

 

យ៉ាងណាមិញ លោក​មន្ត្រី​ថ្នាក់​ខ្ពស់​រូប​នេះ​ក៏​មាន​មតិ​មួយ​ចំនួន​ចង់​និយាយ​ទៅ​កាន់​តួ​អង្គ​របស់ Song Joong Ki ផងដែរ។ “Song Joong Ki សង្ហា​​តែ​មើល​ទៅ​ក្មេង​ខ្លាំង​ណាស់។ តាម​ការពិត​ បន្ទុក​របស់​ប្រធាន​ក្រុម​គឺ​ធ្ងន់​ខ្លាំង​ណាស់ ដូច​នេះ​គួរ​តែ​មើល​​ទៅ​ឲ្យ​ចាស់​ទុំ​ជាង​នេះ”៕

 

នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាប់​​ប្រជាជន​ឲ្យ​មើល​រឿង​ភាគ​កូរ៉េ “Descendants of the Sun”

 

ចុចអាន៖ភាពយន្ត​ថ្មី​សហការ​ជាមួយ​ចិន​របស់ Lee Minho លេច​ធ្លាយ Trailer

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖coconuts