លី លីហ្សា រឿង​ថត​ស៊ិចស៊ី យក​ធូរថ្លៃ​ទេ

តារា​សម្ដែង ​និង​ជា​ថៅកែ​ផ្ទះ​សំណាក់ កញ្ញា លី លីហ្សា បាន​ប្រកាស​ថា ខ្លួន​ចង់​ចូល​សិល្បៈ​ឲ្យ​ស៊ុប​ ហើយ​​ចង់​ធ្វើ​ជា​​តួ​ស៊ិចស៊ី ដោយ​យក​តម្លៃ​ខ្លួន​ទាប​ជាង​តារា​សិច​ស៊ី​ផ្សេង​ទៀត។

 

លី លីហ្សា រឿង​ថត​ស៊ិចស៊ី យក​ធូរថ្លៃ​ទេ

 

លីហ្សា ថ្លែង​បែប​នេះ កាល​ពី​ល្ងាច​មិញ​នៅ​​ចំពោះ​ក្រុម​អ្នក​សារព័ត៌មាន នៃ​ពិធី​ខួប​គ្រប់២៣ឆ្នាំ​របស់​ខ្លួន ​​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម។ ” កាល​មុន​ខ្ញុំ​ជាប់​រកស៊ី​ច្រើន ឆ្លៀត​ថត​បាន​តែ ​MV ​អី​​តិចតួច​ទេ តែឥឡូវរ​បរ​ស៊ី​​ខ្ញុំ​មាន​អ្នក​ជំនួស​ដៃ​ជើង​ហើយ ចឹង​ចង់​លូក​សិល្បៈ​ឲ្យ​ជ្រៅ​ជាង​នេះ ហើយ​ចង់​ថត​តួ​សិច​ស៊ី​តែ​ម្ដង។ រឿង​​តម្លៃ​វិញ​យក​អត់​ថ្លៃ​ដូច​តួ​ផ្សេងៗ​ទេ ព្រោះ​​អី​ខ្ញុំ​មាន​លុយ​​ស្រាប់​ហើយ។”

 

កញ្ញា លី លីហ្សា ត្រូវ​បាន​អ្នក​សិល្ប​ដូច​គ្នា​ស្គាល់​ថា ជា​ថៅកែ​ផ្ទះសំណាក់​មួយ​ក្នុង​ខេត្ត កំពង់ធំ ដែល​ចំណាយ​លើ​ការ​សាងសង់​អស់​ជាង​៣០ម៉ឺន​ដុល្លារ​ឯណោះ។ បន្ថែម​លើ​នេះ នាង​ក៏​​មាន​ហាង​​លក់​សំលៀកបំពាក់​មួយ​ថែម​ទៀត​នៅទីរួមខេត្តសៀមរាបផង​ដែរ។

 

ការ​វិល​មក​ចូល​សិល្ប​វិញ​នេះ លីហ្សា បញ្ជាក់​ប្រាប់​ថា ក្រៅ​​ពី​ការ​ស្រលាញ់​អាជីព​នេះ  គឺ​នាង​ចង់​ធ្វើ​​ខ្លួន​ឲ្យ​មាន​ការងារ​ច្រើន ដើម្បី​បំបាត់​ការ​អផ្សុក។

 

លី លីហ្សា រឿង​ថត​ស៊ិចស៊ី យក​ធូរថ្លៃ​ទេ

 

តារា​ស្រី​​មាន​កំណើត​មក​ពី​ខេត្ត សៀមរាប ម្នាក់​នេះ​លើក​​ឡើង​ទៀត​ថា ប្រសិន​បើ​មាន​ម្ចាស់​ផលិតកម្ម​ ឬអ្នក​ដឹក​នាំ​សម្ដែង​​​រូប​ណា ចាប់​អារម្មណ៍ អាច​ទាក់ទង​​​មក​បាន ហើយ​នាង​ស្វាគមន៍​ជា​និច្ច។ ងាក​មក​​ពិធី​ខួប​កំណើត​​វិញ ល្ងាច​មិញ​នេះ លីហ្សា ប្រាប់​ថា បាន​អញ្ជើញ​ភ្ញៀវ​ប្រហែល​ជាង១៥០នាក់ ដោយ​នៅ​ក្នុង​នោះ​មាន​​អ្នក​សិល្បៈ​ជិត២០នាក់​ប៉ុណ្ណោះ៕

 

លី លីហ្សា រឿង​ថត​ស៊ិចស៊ី យក​ធូរថ្លៃ​ទេ

 

លី លីហ្សា រឿង​ថត​ស៊ិចស៊ី យក​ធូរថ្លៃ​ទេ

 

លី លីហ្សា រឿង​ថត​ស៊ិចស៊ី យក​ធូរថ្លៃ​ទេ

 

លី លីហ្សា រឿង​ថត​ស៊ិចស៊ី យក​ធូរថ្លៃ​ទេ

 

លី លីហ្សា រឿង​ថត​ស៊ិចស៊ី យក​ធូរថ្លៃ​ទេ

 

លី លីហ្សា រឿង​ថត​ស៊ិចស៊ី យក​ធូរថ្លៃ​ទេ

 

លី លីហ្សា រឿង​ថត​ស៊ិចស៊ី យក​ធូរថ្លៃ​ទេ

 

លី លីហ្សា រឿង​ថត​ស៊ិចស៊ី យក​ធូរថ្លៃ​ទេ

 

អត្ថបទ៖ ខុត សីហា