រឿង​សិចស៊ី ដេនី ក្វាន់ ខ្លាច​ចំណាត់​ការ​ក្រសួង​វប្បធម៌

ទោះ​បី​ជា​បញ្ចេញ​រូប​ភាព​សិច​ស៊ី​ជា​បន្តបន្ទាប់​ក៏​ពិត​មែន ប៉ុន្តែ ដេនី ក្វាន់ អះអាង​ថា នាង​ក៏​នៅ​តែ​ខ្លាច​ចំណាត់​ការ​របស់​ក្រសួង​វប្បធម៌​ដែរ។

 

រឿង​សិចស៊ី ដេនី ក្វាន់ ខ្លាច​ចំណាត់​ការ​ក្រសួង​វប្បធម៌

 

“ខ្ញុំ​ខ្លាច​តើ​បង បើ​ក្រសួង​មាន​ចំណាត់​ការ​មែន​នោះ តែ​ខ្ញុំ​សិច​ស៊ី​តែ​តាម Facebbok តើ!”។ ដេនី ក្វាន់ ថ្លែង​មក​កាន់ Sabay ក្នុង​ឱកាស​សម្ពោធ​រឿង”ប្រាសាទ​កំបាំង​មុខ” កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ នាង​បន្ត​ថា ដោយ​សារ​តែ​ខ្លាច​រអា​ក្រសួង​វប្បធម៌​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​នាង​ហ៊ាន​បញ្ចេញ​ភាព​សិច​ស៊ី​តែ​បណ្ដាញ​សង្គម ហើយ​ជា​លក្ខណៈ​ឯកជន​​ប៉ុណ្ណោះ។

 

ទោះ​បី​ជា​យ៉ាង​ណា ដេនី ក្វាន់ បាន​លើក​ឡើង​ពី​កត់​សម្គាល់​របស់​ខ្លួន​ថា ការ​បង្ហោះ​រូប​ថត​បែប​សិច​ស៊ី​កន្លង​មក មាន​មនុស្ស​ភាគ​ច្រើន​ពោល​សរសើរ និង​មួយ​ចំនួន​ទៀត​សម្ដែង​ការ​រិះគន់។ យ៉ាង​ណា​មិញ នាង​បាន​អះអាង​ថា ប្រសិន​បើ​មាន​ផលិតកម្ម​ណា​មួយ​តម្រូវ​ឱ្យ​នាង​សម្ដែង ដោយ​តម្រូវ​ឱ្យ​ស្លៀកពាក់​សិច​ស៊ី​ហួសហេតុ​ពេក​នោះ ក៏​ត្រូវ​ពិចារណា​សិន​ដែរ៕

 

អត្ថបទ៖ សំ ជំនាញ