ចក្រវាឡ​ពេជ្រ​ភាពយន្ត​សម្ពោធ​ស្ទូឌីយោ​ថត និង​ក្រុងពាលី​ពីរ​រឿង​បន្ថែម​ទៀត

ថ្ងៃនេះ​ផលិតកម្ម​ចក្រវាឡ​ពេជ្រ​ភាពយន្ត​របស់​អ្នកស្រី ថុង ស៊ីវទៀង បាន​បើក​សម្ពោធ​ស្ទូឌីយោ​ថ្មី និង​បាន​រៀបចំ​ក្រុង​ពាលី​ពីរ​រឿង​ភាគ​ថ្មី​បន្ថែម​ទៀត​ក្នុង​ថ្ងៃ​តែ​មួយ។

 

ចក្រវាឡ​ពេជ្រ​ភាពយន្ត​សម្ពោធ​ស្ទូឌីយោ​ថត និង​ក្រុងពាលី​ពីរ​រឿង​បន្ថែម​ទៀត

កម្មវិធី​ព្រឹក​មិញ​នេះ មាន​ការ​ចូលរួម​ពី​សំណាក់​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ នៃ​ក្រសួង​វប្បធម៌ តំណាង​រោង​ភាពយន្ត ផលិតករ​ និង​សិល្បករ​មួយ​ចំនួន​ផង​ដែរ។

លោក​ស្រី ធ្លាប់​បាន​មាន​ប្រសាសន៍​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ដឹង​ថា​ស្ទូឌីយោ​សម្រាប់​ថត​រឿង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​យកចិត្ត​ទុកដាក់ និង​បាន​ចំណាយ​ប្រាក់​ជិត ១០ ម៉ឺន​ដុល្លារ ព្រោះ​សម្ភារៈ និង​ការ​តុបតែង​លម្អ​មិន​ឲ្យ​ចាញ់​បរទេស​ឡើយ។ តម្លៃ​នេះ មិន​បាន​គិត​ពី​តម្លៃ​ផ្ទះ​៥​ល្វែង​ជាប់​គ្នា​នៅ​​ក្នុង​​បុរី​វិមាន​ភ្នំពេញ​នោះ​ឡើយ។

 

ម្ចាស់​ផលិតកម្ម​ខាង​លើ​បាន​បន្ត​ថា​ក្នុង​ពេល​វេលា​ល្អ​បែបនេះ​អ្នកស្រី​ ក៏​បាន​ជ្រើសធ្វើ​ពិធី​ក្រុង​ពាលី​ថត​រឿង​ចំនួន​ពីរ​រឿង​បន្ថែម​ទៀត​តែម្ដង គឺ​រឿង “ចំប៉ី​នាគ​ត្រាច់ចរ”  និង​រឿង “ស្នេហ៍​បញ្ច្រាស​ទិស”។ ចំពោះ​ការ​ចំណាយ​ក្នុង​រឿង​ថ្មី​នេះ​ដែរ​ក៏​មិន​ឲ្យ​ចាញ់​រឿង​មុន​ឡើយ។ រី​ឯ​គុណភាព​វិញ​អ្នកស្រី​នៅ​តែ​អះអាង​ថា​ នឹង​សម្រិតសម្រាំង​ឲ្យ​បាន​ល្អ។

 

ចក្រវាឡ​ពេជ្រ​ភាពយន្ត​សម្ពោធ​ស្ទូឌីយោ​ថត និង​ក្រុងពាលី​ពីរ​រឿង​បន្ថែម​ទៀត

 

ចក្រវាឡ​ពេជ្រ​ភាពយន្ត​សម្ពោធ​ស្ទូឌីយោ​ថត និង​ក្រុងពាលី​ពីរ​រឿង​បន្ថែម​ទៀត

 

ចក្រវាឡ​ពេជ្រ​ភាពយន្ត​សម្ពោធ​ស្ទូឌីយោ​ថត និង​ក្រុងពាលី​ពីរ​រឿង​បន្ថែម​ទៀត

 

ចក្រវាឡ​ពេជ្រ​ភាពយន្ត​សម្ពោធ​ស្ទូឌីយោ​ថត និង​ក្រុងពាលី​ពីរ​រឿង​បន្ថែម​ទៀត

 

ចក្រវាឡ​ពេជ្រ​ភាពយន្ត​សម្ពោធ​ស្ទូឌីយោ​ថត និង​ក្រុងពាលី​ពីរ​រឿង​បន្ថែម​ទៀត

 

ចក្រវាឡ​ពេជ្រ​ភាពយន្ត​សម្ពោធ​ស្ទូឌីយោ​ថត និង​ក្រុងពាលី​ពីរ​រឿង​បន្ថែម​ទៀត

 

អត្ថបទ៖ទ្រី រ៉ាវី